THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

វិចារណកថា៖គណបក្សប្រជាជនមិនខ្វះមនុស្សល្អនិងមាន សមត្ថភាពដឹកនាំបើ ស្រឡាញ់ជាតិ

leave a comment »


PM post

ដោយ៖ ខ្មែរ សុវណ្ណភូមិ ថ្ងៃទី១៧ មិនា ២០១៣
………………………….
គណបក្សប្រជាជនបានចាប់ផ្តើមប្រារព្ធមហាសន្និបាតវិសាមញ្ញរបស់ខ្លួនរយៈពេលពីរថ្ងៃ ចាប់ផ្តើមនៅព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ នៅកោះពេជ្រដោយមានមេដឹកនាំទាំងបីរបស់គណបក្សប្រជាជនកម្ពុជាចូល រួមក្នុងអង្គមហាសន្និបាត ព្រមទាំ ងមានថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សទូទាំងប្រទេស ចូលរួមជាង ៤.០០០ នាក់ថែមទៀតផង។ នៅក្នុងអង្គមហា សន្និបាតថ្ងៃតំបូងនេះថ្នាក់ដឹកនាំបក្សប្រជាជនបានបានប្រ កាស បន្តគាំទ្រលោក ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី​តទៅទៀតដែលយើងជាខ្មែរគិតថាជារឿងមួយ ពិបាកនឹង ទទួលយក និងអស់សង្ឃឹមចំពោះអនាគតជាតិ។

បក្សប្រជាជនគួរតែប្តូរបេក្ខភាពនាយករដ្ឋមន្រ្តីបើពិតជាស្រឡាញ់ជាតិ។ យើងគិតបែបនេះដោយសារតែ មានបំណងចង់ជួយ ពង្រឹងសមត្ថភាពដឹកនាំបក្សប្រជាជនក្នុងការកសាងប្រទេសជាតិ ឲ្យបានរីកចំរើនដូច​ប្រទេសជិតខាក្នុង​ករណីយ​បក្សនេះនៅបន្តកាន់អំណាចបើសិនជាមានមេដឹកនាំថ្មី មកជំនួសមេដឹកនាំរាល់​ថ្ងៃដែលជាមនុស្សស្ពឹកស្រពន់ អសមត្ថភាព ធ្វើឲ្យ ពាក្យសំដីគាត់គេលែងស្តាប់ អំពើពុករលួយរីករាលដាល អំពើហឹង្សាក្នុងសង្គមកើនឡើង គាត់មិនសូវចេះ ធ្វើការងារនាយករដ្ឋមន្រ្តីតែដើរតែចែកសញ្ញាប័ត្រ សម្ភោធ​វត្តអារាម ដែលជាកិច្ចការរបស់មន្ទីរឬក្រសួងការប្លន់ដីប្រជា ពលរដ្ឋកាន់តែមានភាពព្រៃផ្សៃជាងមុន ក្រុមហ៊ុន​បរទេសជាពិសេសក្រុមហ៊ុនវៀតណាម ដែលបានដីសម្បទានកាន់ តែគឃ្លើនមិនគោរពច្បាប់ និងប្រជាជនកាន់តែស្អប់គ្នាដោយសារតែអំពើអយុត្តិធម៌សង្គម។ ក្រៅពី នេះកាយវិការ និងពាក្យសំដីរបស់​គាត់​ដែលជានិច្ចជាកាលគ្មានភាពថ្លៃថ្នូរ បានជាន់ពន្លិចកិត្តិយសជនជាតិខ្មែរ ពឲ្យស្អុយអសោច លើសកលលោក បន្ថែមលើការដឹកនាំផ្តាច់ការរបស់គាត់ថែមទៀត។

យើងទទួលស្គាល់ថាលោក ហ៊ុន សែន ពូកែ តែគាត់ពូកែតែម្យ៉ាង ខាងផ្នែកបំបែកបំបាក់ កំទេចដៃគូរបស់​គាត់ និងផ្នែកកគ្រប់គ្រងមនុស្ស ឲ្យចេះរស់នៅជាមួយគ្នា ជាប្រជាជាតិ តែមួយ។ តែការធ្វើឲ្យប្រជាជនចេះ​រស់​នៅជាមួយគ្នារបស់គាត់គឺកើតឡើងពីភាពភ័យខ្លាចនិង បែកបាក់ផ្លូវចិត្ត ពោលមិនមែនកើតឡើង​ដោយភាពស្រឡាញ់ មានសន្តិសុខ ឬគោរពគ្នាឡើយ។

បំណងឲ្យមានការផ្លាស់ប្តូរនេះមិនមែនមានន័យថាមកពីយើងស្អប់គាត់ ឬគិតថាគាត់ជាមនុស្ស ដែល ធ្វើទុក្ខ​បុកម្នេញអ្នក ប្រឆាំងនោះទេ តែយើងគិតពីអនាគតប្រទេសជាតិ និងប្រជាជនខ្មែរ ទូទៅដោយមិនប្រកាន់​បក្សពួកឡើយ។ ព្រោះ ថាការប្តូរមេដឹកនាំនឹងនាំមកនូវភាពវិជ្ជមានច្រើន ណាស់សម្រាប់ស្តារកិត្តិយសជាតិ និងកសាងប្រទេសជាតិ។ សូមជនរួមជាតិមើលចុះប្រទេសណាក៏ ដោយឲ្យតែមានការផ្លាស់ប្តូរមេដឹក​នាំញឹក​ញាប់ គឺប្រទេសនោះហើយតែងតែមានភាពរីក ចំរើន និងមានការគោរពពីបរទេស។

ពេលនេះសូមជនរួមជាតិក្រឡេកមើលតែប្រទេសជិតខាងយើងទៅបានហើយ ពោលគេសុទ្ធតែមានការ ផ្លាស់ប្តូរមេ ដឹកនាំដោយមិនបាច់និយាយពីប្រទេសសេរីទេ តែសូម្បីយួន ឡាវ និង ចិន ដែលជាប្រទេស​កុម្មុយនីស្តក៏គេប្តូរ​មេដឹកនាំរហូត ដែរ។

ជាក់ស្តែងប្រទេសយួនដោយគ្រាន់តែគិតពីឆ្នាំ១៩៩៧មកគេដូរប្រធានាធិបតីចំនួនបីនាក់ ពោលគឺ​លោក ត្រាន់ ឌុក លួង (Tran Duc Luong) កាន់តំណែងពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៧, លោក ង្វៀន មិញ ត្រៀត (Nguyen Minh Triet) កាន់តំណែងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១១ និង លោក ត្រួង តាន់សាង (Truong Tan Sang) កាន់តំណែងពីឆ្នាំ២០១១ដល់ ឆ្នាំ២០១៦។ រីឯតំណែងនាយករដ្ឋមន្រ្តីវិញក៏ដូចគ្នាដែរ ពោលគឺ​លោក ផាន់ វ៉ាន់ខៃ (Phan Văn Khải) កាន់តំណែងពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៧ និងលោក ង្វៀន តាន់ឌុង (Nguyễn Tấn Dũng) កាន់តំណែងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៦។

ចំពោះប្រទេសចិនវិញ ចំពោះតំណែងប្រធានាធិបតីចិន ពោលគឺលោក ជាំង ស៊ីមិន (Jiang Zemin) កាន់តំណែងពីឆ្នាំ ១៩៩៣ដល់ឆ្នាំ២០០៣, លោក ហ៊ូ ជីនតាវ (Hu Jintao) កាន់តំណែងពីឆ្នាំ ២០០៣​ដល់ឆ្នាំ២០១៣ និងលោក ហ្ស៊ី ជិនពីង (Xi Jinping) ទើបចូលកាន់តំណែងពីថ្ងៃទី១៤ មិនា២០១៣ តទៅ។ ចំពោះតំណែងនាយករដ្ឋមន្រ្តីវិញពោលគឺលោក លី ប៉េង (Li Peng) កាន់តំណែងពីឆ្នាំ១៩៨៧ ដល់ឆ្នាំ​១៩៩៨, លោក ហ្ស៊ូ រុងជី (Zhu Rongji) កាន់តំណែងពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៣, លោក វិន ជាប៉ាវ (Wen Jiabao) កាន់តំណែងពីឆ្នាំ ២០០៣ ដល់ឆ្នាំ២០១៣, និងលោក លី កេគាំង (Li Keqiang) ទើបចូលកាន់តំ​ណែង​កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៣ នេះបន្តទៅ។

ទាំងអស់នេះហើយដែលបញ្ជាក់ឲ្យឃើញថាប្រទេសរបស់គេអាចធ្វើដំណើរកសាងជាតិទៅមុខដោយឆាប់រហ័ស និងបរទេសគោរពកោតខ្លាចថែមទៀត។ ចុះខ្មែរយើងវិញ? ប្រទេសយើងតូច ប្រជាជនតិច សម្បត្តិធម្ម​ជាតិសម្បូណ៌បែប បរទេសជួយរាប់ពាន់លានដុល្លា ជំពាក់គេក៏រាប់ពាន់លានដុល្លាដៃរតែយើង​ហាក់ដូច​ជាមិនទៅណាសោះបើធៀបនិង​ប្រទេសទាំងនោះ។ តើនេះមកពីអ្វី? ពោលគឺមកពីយើងមានតែមេដឹក​នាំដដែលៗ គំនិតដដែលៗ គ្មានអ្វីថ្មីសម្រាប់ជាតិទេ។

យើងសួថាតើបក្សប្រជាជនពិតជាគ្មានមនុស្សមានសមត្ថភាពទេឬ? ចំលើយគឺមានច្រើនណាស់។ ជាពិសេស​ក្នុងចំណោម មេដឹកនាំសំខាន់ៗរបស់បក្សប្រជាជនសព្វថ្ងៃគឺមានលោក សុខ អាន និងលោក ស ខេង ដែលខ្មែរយើងមើលឃើញថាពិត ជាសាកសម នឹងទទួលនូវតំណែងនេះជំនួសលោក ហ៊ុន សែន ណាស់។ ពួកគាត់បើនិយាយពីសមត្ថភាពវិញ លោក ហ៊ុន សែន មិនអាចប្រៀបធៀបនឹងពួកគាត់បាន​ឡើយ។ ក្រៅពីមានសមត្ថភាព យើងមិនជឿថាពួកគាត់នឹងដឹកនាំដោយយក ធម៌ហឹង្សាឬភាពផ្តាច់​ការជា​ត្រីមុខដូចលោក ហ៊ុន សែន ឡើយ។ ម្យ៉ាងទៀត សូម្បីតែប្រជាជនខ្មែរដែលមិនគាំទ្រ បក្សប្រជាជន​ក៏ចូលចិត្តនិងគោរពលោកទាំងពីរជាងលោក ហ៊ុន សែន ហើយមានភាពកក់ក្តៅផងដែរជាមួយលោក ទាំងពីរ។ក្រៅពីនេះយើងជឿជាក់ថាប្រទេសជាតិនឹងបានរីកចំរើន ឆាប់រហ័ស ក្រមសីលធម៌សង្គម​នឹងត្រូវបានពង្រឹង ការសាមគ្គីភាពរវាងខ្មែរនិងខ្មែរនឹងកាន់តែបានល្អប្រសើរ ហើយបរទេសក៏ផ្តល់​ក្តីគោរពដល់ជាតិសាសន៍យើងផងដែរ​ប្រសិនបើលោកណាម្នាក់ក្នុងចំណោមលោកទាំងពីរ បានក្លាយជា​មេដឹកនាំរបស់ខ្មែរជំនួសលោក ហ៊ុន សែន។

ល្មមគ្រប់គ្រាន់ហើយសម្រាប់លោក ហ៊ុន សែន ព្រោះគាត់បានកាន់អំណាចយូរពេកហើយ។ ដូច្នេះ​សូមបងប្អូនសមាជិក គាំទ្រ និងថ្នាក់នាំរបស់បក្សប្រជាជនគិតពិចារណាចំពោះរឿង​នេះបើបងប្អូន​ពិតជាស្រឡាញ់ជាតិ។

Written by Kolbot Khmer

March 16, 2013 at 9:26 pm

Posted in Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: