THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ពួកក្បត់ជាតិដូចជាជ្រុលពេកហើយ៖ រាជរដ្ឋាភិបាល គ្រោង​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​លើ​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ ករណីព្រំដែន​កម្ពុជា ថៃ​

leave a comment »


RFA

ដោយ កែវ រតនៈ និងស៊ុនណារិន ថ្ងៃព្រហស្បតិ៍ ទី28 មីនា ឆ្នាំ2013 ម៉ោង13:47
Source: VOD

រាជរដ្ឋាភិបាល គ្រោង​នឹង​ចាត់វិធានការ​ផ្លូវច្បាប់ លើ​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី ករណី​ផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​ព្រំដែន​កម្ពុជា​ថៃ​ថា នៅ​ខេត្ត​បាត់ដំបង បាត់​ដី​ប្រមាណ​១០​គីឡូម៉ែត្រ​។​

ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​ថ្ងៃទី​២៨​ ខែ​មីនា​ឆ្នាំ​២០១៣ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ​ផៃ ស៊ីផា​ន មានប្រសាសន៍ថា កន្លងមកវិទ្យុ​អាស៊ីសេរី បាន​ដកស្រង់​សម្តី​ប្រជាពលរដ្ឋ​មួយ​រូប​មក​ផ្សាយ​ថា  ដី​ខ្មែរ​តាម​ព្រំដែន​ក្នុង​ស្រុក​សំឡូត ដែល​កងទ័ព​ខ្មែរក្រហម​គ្រប់គ្រង​ចន្លោះ​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៦ ត្រូវ​ថៃ​រំលោភ​យក​មិនតិចជាង១០​គីឡូម៉ែត្រ ពី​ច្រក​ព្រំ​ដែន​​កម្ពុជា​-​ថៃ ត្រង់ចំណុច​ច្រក​បួន​រយ​សព្វថ្ងៃនេះ​។​ លោក​ថា​ ព័ត៌មាន​នេះ​មិន​ពិត​ឡើយ ហើយ​វិធានការ​ផ្លូវ​ច្បាប់​នឹង​អាច​កើតមាន​ចំពោះ​ការផ្សាយ​នេះ​ព្រោះ​បញ្ហា​ព្រំដែន​ជា​បញ្ហា​សន្តិសុខ និង​អធិបតេយ្យ​៖ “យក​មតិ​អ្នក​ដទៃយក​រូបភាព​អ្វីៗ យក​សម្លេង​អ្វីៗមក​ដាក់ គឺ​ជា​ការ​ទទួល​ខុស​ត្រូវរបស់​អ្នក​សារព័ត៌មានមិន​មែន​យក​ការ​រួច​ខ្លួន​​​ អំពី​ការ​ឆ្លើ​យ​ដាក់​ដល់អ្នក​ដទៃ​ទេ គឺ​អត់​មាន​ទេ គឺ​ត្រូវ​ទទួល​ការ​ខុស​ត្រូវ​ ហើយ​យើង​នឹក​ឃើញ​ថា វិធាន​ការ​ច្បាប់​នឹង​អាច​កើត​មាន ត្បិត​បញ្ហា​ព្រំ​ដែនជា​បញ្ហា​​សន្តិ​សុខជាតិ និង​អធិបតេយ្យ​”។


កាលពី​ថ្ងៃ​ទី​២៧ ​ខែ​មីនា​កន្លងទៅ វិទ្យុ​អាស៊ីសេរី បាន​ផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា ពលរដ្ឋ​តាម​ព្រំដែន​ចោទ​ទាហាន​ថៃ​ថា​រំលោភ​​យក​ទឹកដី​ខ្មែរ​។ អ្នកយក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​​សេរី​ពីរ​នាក់ គឺលោក ម៉ម មុនី​រតន៍ និង ​ដែន អយុធ្យា​។​

នៅថ្ងៃនេះ VOD ​មិនទាន់​អាច​ទាក់ទង​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ ដើម្បី​សុំ​ព័ត៌មាន​ស្តីពី​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​។​

សមាជិក​គណៈនាយករ​បស់​ក្រុមប្រឹក្សា​ក្រ​មសី​ល​ធម៌​អ្នកសារព័ត៌មាន​កម្ពុជាលោក ពុយ គា មានប្រសាសន៍ថា ករណីនេះ​រាជ​រដ្ឋា​ភិបាល​​​អាច​បក​ស្រាយ​បញ្ហា​នេះ​ជា​សាធារណៈ ​ហើយ​ស្នើឲ្យស្ថាប័ន​ដែល​ផ្សព្វផ្សាយ​កែតម្រូវជាជាង​ប្តឹងទៅ​តុលាការ​៖ “បើ​សិនជា​អ្នក​​សារព័ត៌មាន​នោះ​គាត់​បដិសេធផ្សាយ​ឡើង​វិញ​ អាហ្នឹង​គឺជាជំហ៊ាន​ទី​ អាហ្នឹង​ជា​ធម្ម​តា​​​ គឺគេ​អាច​​ប្តឹង​តាម​ផ្លូវ​ច្បាប់ នេះ​ច្បាប់​យើង​ក៏​បានចែង​​ ចឹង​ទេខ្ញុំ​ថា បើ​ដំណាក់​កាលដំបូង​ភ្លាម​ យើង​ឃើញ​ថា​ ការ​​ផ្សព្វ​ផ្សាយ​ហ្នឹង​មាន​ការ​ខុស​ឆ្គង ឬ​ក៏​មិន​ត្រឹម​ត្រូវ​យើងសុំឲ្យ​ធ្វើ​ការ​បំភ្លឺ​​ ជាជាងការ​ប្តឹង​ទៅ​តុលាការ​”។

​គួរបញ្ជាក់​ថា គម្រោង​ចាត់ការ​តាម​វិធានការ​ច្បាប់ ករណី​វិទ្យុ​អាស៊ី​សេរី​ចុះ​ផ្សាយ​ទាក់ទង​នឹង​ការបាត់បង់​ដី​របស់​កម្ពុជា​ទៅ​ប្រទេស​ថៃ​នេះ ធ្វើឡើង​ខណៈ​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ គ្រោង​នឹង​បកស្រាយ​សាលក្រម​ករណី​ប្រាសាទ​ព្រះវិហារ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​១៥​ខែ​មេសា​ខាង​មុខ​។ ចាប់តាំងពី​ប្រាសាទ​ព្រះវិហារ​បាន​ចួល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ជម្លោះ​ព្រំដែនកម្ពុជា ថៃ​បាន​កើតមាន​ជា​ហូរ​ហែរ ព្រមទាំង​ឈានដល់​ការផ្ទុះអាវុធ​ទៀត​ផង​ដែរ​។​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: