THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

អ្នកកាសែត ​The Age៖ នាយករដ្ឋមន្ត្រី​កម្ពុជា កំពុង​បារម្ភ​ពី​បញ្ហា​ជាប់​ពាក់ព័ន្ធ ​នឹង​អំពើ​ពុករលួយ​ជាមួយ​ក្រុមហ៊ុន​រ៉ែ​

leave a comment »


បេអេចភី

 

សំគាល់៖ តែប៉ុណ្ណេះបែបលែងហ៊ានចេញពីស្រុកខ្មែរទៅប្រទេសសេរី និងអាមេរិកទៀត​ហើយ។ ​

ដោយ ស៊ុន ណារិន ថ្ងៃព្រហស្បតិ៍ ទី28 មីនា ឆ្នាំ2013 ម៉ោង14:58
Source: VOD

អ្នក​កា​សែត​The Age អូស្ត្រាលី លោក Richard Baker ដែល​សរសេរ​អត្ថបទ​ពី​អំពើ​ពុករលួយ ពាក់ព័ន្ធ​នឹង​នាយករដ្ឋមន្ត្រី​កម្ពុជា ឲ្យ​ដឹង​ថា លោក ហ៊ុន សែន កំពុង​ព្រួយបារម្ភ​នឹង​អត្ថបទ​របស់​លោក ដោយសារ​សេចក្តី​ស្រាយ​បំភ្លឺ​របស់​លោក បាន​ប្រតិកម្ម​លើស​ចំណុច​មួយ ដែល​មិន​បាន​បង្ហាញ​ក្នុង​អត្ថបទ​។​

លោក Richard Baker បាន​លើកឡើង​បែប​នេះ បន្ទាប់ពី​លោក​បាន​អាន​សេចក្តី​ស្រាយ​បំភ្លឺ​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ដែល​​ចោទ​លោក​ថា សរសេរ​ព័ត៌មាន​មិន​ពិត និង​បំផ្លើស​។​

កាសែត The Age បាន​ចេញផ្សាយ​អត្ថបទ​មួយ​ថា សហព័ន្ធ​ប៉ូលិស​អូស្ត្រាលី និង​ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក កំពុង​ស៊ើបអង្កេត​ករណី​​ពុករលួយ ​នឹង​គម្រោង​ក្រុមហ៊ុន​រក​រ៉ែ​បុក​ស៊ីត (Bauxite) នៅ​ខេត្ត​មណ្ឌលគិរី របស់​ក្រុមហ៊ុន BHP​។​ កាសែត​បន្តថា ឯកសារ​ការ​ទូត​​របស់​អូស្ត្រាលី បង្ហាញថា នេះ​ជា​លើកដំបូង​ហើយ ដែល​នាយករដ្ឋមន្ត្រីជាប់​ពាក់ព័ន្ធ ក្នុង​ការចរចា​រុករ​ក​រ៉ែ​កាលពី​ឆ្នាំ​២០០៦ ជា​មួយ​​មន្ត្រី​ក្រុមហ៊ុន​។

​លោក Richard Baker​ ប្រាប់​ VOD ​តាមរយៈ​អ៊ីម៉ែល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ព្រួយបារម្ភ​ករណី​នេះ រហូត​ដល់​ប្រតិកម្ម​លើ​ចំណុច​មួយ​ត្រង់​ថា  លោក​មេធាវី Bretton Sciaroni មិនបាន​ធ្វើ​ជា​តំណាងឱ្យ​ក្រុមហ៊ុន BHP ឬក៏​រាជ​រដ្ឋាភិបាល​កម្ពុជា​ទេ ហើយក៏​មិន​បាន​ពាក់ព័ន្ធ​នៅក្នុង​គម្រោង​នេះដែរ​។

សេចក្តីប្រកាស​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើកឡើងថា អត្ថបទ​នេះ សរសេរ​ខុស​ត្រង់​ចំណុច​នេះ​។ លោក Richard Baker និយាយថា លោក មិន​បាន​សរសេរ​ឈ្មោះ លោក Bretton Sciaroni ក្នុង​អត្ថបទ​នោះទេ​។ តែ​លោក​ថា Sciaroni and Associates បាន​ធ្វើការ​សម្រាប់​ក្រុមហ៊ុន​BHP បើ​ទោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការចរចា​ណាមួយ​ក៏ដោយ​។ លោក​បញ្ជាក់ថា លោក Bretton Sciaroni​ ជា​អ្នក​ប្រឹក្សា​ផ្នែក​ច្បាប់​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

VOD មិន​ទាក់ទង លោក Bretton Sciaroni ដើម្បី​បកស្រាយ​លើ​បញ្ហា​នេះ បាន​នៅឡើយ​ទេ​។

​លោក Brett Sciaroni ជា​មេធាវី​ម្នាក់ និង​ជា​អ្នក​ប្រឹក្សា​វិនិយោគទុន​មួយ ដែល​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ តាំងពី​ឆ្នាំ​១៩៩៣​។ លោក​ក្លាយ​ជា​មេធាវី​ម្នាក់ ក្នុងចំណោម​មេធាវី​បរទេស​ទាំងអស់នៅ​កម្ពុជា ក្នុង​សម័យ​ទំនើប​នេះ​។ លោកក៏​ធ្លាប់​បម្រើ​ជា​អ្នក​ប្រឹក្សា​របស់​គណៈ​ប្រតិភូ​កម្ពុជា​។​

​លោក Richard Baker​បន្ថែមថា លោក​ចង់​ដឹង​ណាស់​ថា ហេតុអ្វី​បានជា​លោកនាយក​រដ្ឋមន្ត្រី តវ៉ា​យ៉ាង​ខ្លាំង​លើ​អត្ថបទ​នេះ ខណៈ​ការ​សរសេរ​របស់​លោក មិន​បាន​ចោទប្រកាន់​ថា លោក ហ៊ុន សែន បាន​យក​លុយ​ពី​គម្រោង​ជាមួយ​ក្រុមហ៊ុន ​BHP Billiton ​នោះទេ​។

លោក​ថា ការរាយការណ៍​របស់​លោក គឺ​ត្រឹមត្រូវ និង​យោង​តាម​ឯកសារ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​។​

កាសែត​ The Age​ឲ្យដឹងទៀតថា ក្នុង​កិច្ចប្រជុំ​ឯកជន​មួយ លោកនាយក​រដ្ឋមន្ត្រី  បាន​សន្យាផ្ដល់​ដី​សម្រាប់​សម្បទាន​រុករក​រ៉ែ​ទៅ​ក្រុម​ហ៊ុន BHP ចំនួន​១​លាន​ហិកតា និង​អាច​មិន​យកពន្ធ​ពី​ក្រុមហ៊ុន​ទៀតផង​។ ការសន្យា​របស់​លោក ហ៊ុន សែន ដល់​ក្រុមហ៊ុន​នេះ ធ្វើ​ឡើង​​មុនពេល​កិច្ចព្រមព្រៀង​រុករក​រ៉ែ​ឆ្នាំ​២០០៦​។​

​កាសែត​បន្តថា ក្រុមហ៊ុន ​BHP បាន​បញ្ឈប់​ដំណើរ​ការរ៉ុករក​រ៉ែ​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០០៩  បន្ទាប់​ពី​អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភព​លោក​ Global Witness បង្ហាញ​ជា​សាធារណៈ​ថា ក្រុមហ៊ុន BHP បាន​ផ្ដល់​ប្រាក់​ទឹកតែ​ប្រមាណ៣,៥​លាន​ដុល្លារ​ ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ហើយ​លុយ​ទឹកតែ​នោះ មិនដឹង​ថា​បាត់បង់​ទៅណា​។​

តែអង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​លើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី បាន​ទទួល​ជួប​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន BHP ដែល​បាន​មក​​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា តែ​នេះ​ជា​ផ្នែក​មួយ​នៃ​ការងារ​របស់​នាយករដ្ឋមន្ត្រី ដើម្បី​លើកទឹកចិត្ត​ដល់​ការវិនិយោគ​។

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​នូវ​អ្វី​ដែល​គេ​ហៅថា “​ប្រាក់​ទឹកតែ​” ចំនួន ២,៥​លាន​ដុល្លារ​អាមេរិក ពី​ក្រុម​ហ៊ុន BHP គឺ​ការ​ពិត​សំដៅ​ទៅលើ “​មូលនិធិ​សង្គម​” ដែល​ត្រូវបាន​រំពឹងទុក​ដូចដែល​មានចែង​នៅក្នុង​កិច្ចព្រមព្រៀង​។

សេចក្តីប្រកាស​ព័ត៌មាន​ឲ្យដឹង​ទៀត​ថា ក្រុមហ៊ុន BHP បាន​ទទួល​អាជ្ញា​ប័ណ្ណ​​ក្នុង​ការរុករក​រ៉ែ​ប៉ុក​ស៊ីត​លើ​ផ្ទៃដី៩៩.៦០០​ហិកតា ដូច​បាន​​ចែង​នៅក្នុង​កិច្ចព្រមព្រៀង មិនមែន​លើ​ផ្ទៃដី “១​លាន​ហិកតា​” ដែល​បាន​បញ្ជាក់​នៅក្នុង អត្ថបទ​សារព័ត៌មាន​នោះឡើយ​។​

VOD មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​តាមរយៈ​អ៊ីម៉ែល​​ពី​មន្ត្រី​ស្ថានទូត​អូស្ត្រាលីបាន​នៅឡើយ​ទេ​។ តែ​សហព័ន្ធ​ប៉ូលិស​អូស្ត្រាលី (AFP) បាន​ផ្ញើ​សារ​ឆ្លើយតប​តាមរយៈ​អ៊ីម៉ែល​​យ៉ាងខ្លី​ថា AFP មិន​អាច​ផ្តល់​ព័ត៌មាន​បន្ថែម​លើ​ករណី​នេះ​ទេ ហើយ ​AFP មិន​បញ្ជាក់ថា តើ​​នរណា ដែល ​AFP កំពុងតែ​ស៊ើបអង្កេត ឬ​មិន​ស៊ើបអង្កេត​នោះ​ទេ​៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: