THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ឃាត់បុរសជនជាតិវៀតណាម ៤នាក់ ប្រើឧបករណ៍នេសាទខុសច្បាប់ ក្បែរព្រំប្រទល់តំបន់អភិរក្សពូជត្រី

leave a comment »


vietnam_fish-man_cen

សំគាល់មើលឲ្យជាក់យួនមានគ្រប់ខេត្ត គ្រប់ក្រុង អុកឡុក បំផ្លាញខ្មែរគ្រប់ ទីកន្លែង… ល្មមភ្ញាក់ហើយកូនខ្មែរ។

(ថ្ងៃទី 2 មេសា 2013, ម៉ោង 09:32:AM) | ដោយ: មង្គល
បាត់ដំបង:  បុរស​ ៤​នាក់​ដែល​ចូលទៅ​នេសាទ​ត្រី​ក្បែរ​តំបន់​អភិរក្ស​ពូជ​ត្រី និង​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ ត្រូវបាន​កម្លាំង​ស្នាក់ការ​សន្តិសុខ ​៥០៨ ចុះ​ល្បាត​ឃើញ និង​ឃាត់ខ្លួន ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​បាត់ដំបង ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ កាលពី​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៣ នៅ​ចំណុច​តាម​ដង​ទន្លេសាប ក្បែរ​តំបន់​អភិរក្ស​ពូជ​ត្រី (​ឡូ​ត៍​លេខ​២) ស្ថិតក្នុង​ភូមិ​ក្បាល​តោ​ល ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​។​
​    ​
​លោក​ជឹម ចិន្ដា មេបញ្ជាការ​ស្នាក់ការ​ស​ន្តិ​សុខ​លេខ ​៥០៨ នៃ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា បុរស​៤​នាក់​ដែល​ឃាត់ខ្លួន ទី​១ ឈ្មោះ​ឡេ យ៉ាំង​ហឿង អាយុ​២៨​ឆ្នាំ​។ ទី​២ ឈ្មោះ​ច្រាំង យ៉ាំង​លាង អាយុ​៣៧​ឆ្នាំ​។ ទី​៣ ឈ្មោះ​យឿ​ង យ៉ាំង​ទុយ អាយុ​៣១​ឆ្នាំ​។ ទី​៤ ឈ្មោះ​យ៉ យ៉ាំង​ដឿ​ង អាយុ​៣៣​ឆ្នាំ​។ ទាំង​៤​នាក់​នេះ ជា​ជនជាតិ​វៀតណាម មក​រស់នៅ​ភូមិ​ក្បាល​តោ​ល ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​
​    ​
​លោក​ជឹម ចិន្ដា មេបញ្ជាការ​ស្នាក់ការ​ស​ន្តិ​សុខ​៥០៨ ឈរជើង​នៅ​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ បាន​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៣​នោះ កម្លាំង​ស្នាក់ការ​៥០៨ មាន​គ្នា​៦​នាក់ ប្រដាប់អាវុធ​គ្រប់​ដៃ ប្រើ​កាណូត​២​គ្រឿង បាន​ចុះ​ល្បាត​តាម​ដង​ទន្លេ​លើផ្លូវ​ទឹក ប្រទះឃើញ​ពលរដ្ឋ​នេសាទ​ត្រី​ប្រើ​ឧបករណ៍​មង​វិល​ហ៊ុម​យក​ត្រី (​ហៅ​មង​កា​រ៉ង​ទី​អូស​ដោយ​កាណូត​) ចំនួន​៤​ក្រុម មាន​កាណូត​៤​គ្រឿង នៅក្បែរ​តំបន់​ដែន​អភិរក្ស​ពូជ​ត្រី​(​ឡូ​រ៍​លេខ​២)​។ កម្លាំង​បាន​រឹបអូស​មង​វិល​ចំនួន​៤​វង់ ក្នុងនោះ​មួយ​វង់ មាន​ប្រវែង​ពី​១៥០​ម៉ែត្រ ទៅ​៣០០​ម៉ែត្រ កាណូត​៤​គ្រឿង ហើយ​ឃាត់ខ្លួន​បុរស​៤​នាក់​។ ពេល​ភ្លាមៗ​នោះ ពួក​នេសាទ​ត្រី​ខុសច្បាប់​ទាំង​៤​ក្រុម​នោះ បានដឹងខ្លួន ហើយ​រត់គេចខ្លួន​ចូលទៅ​ក្នុងព្រៃ​បាត់អស់​តែម្ដង​។​
​    ​
​បច្ចុប្បន្ននេះ បុរស​៤​នាក់ និង​សម្ភារៈ​ឧបករណ៍​នេសាទ​ខុសច្បាប់ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​បាត់ដំបង​៕ S

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: