THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ថៃ​បកស្រាយ​បញ្ហា​ប្រាសាទ​ព្រះវិហារ​នៅ​ឡាអេ

with one comment


ad

RFA
ដោយ ជុន ច័ន្ទបុត្រ
2013-04-1

ថ្ងៃ​១៦ មេសា នេះ ​ជា​ថ្ងៃ​ទី​ពីរ​នៃ​សវនាការ​ផ្ទាល់​មាត់​នៅ​ទីក្រុង​ឡាអេ (Hague) ប្រទេស​ហូល្លង់ដ៍ (Netherlands)។ ថ្ងៃ​នេះ ភាគី​ថៃ ឡើង​បកស្រាយ​នូវ​ជំហរ​របស់​ខ្លួន​នៅ​មុខ​អង្គ​តុលាការ​ដែល​មាន​សមាជិក​ទាំងអស់​ចំនួន ១៥​រូប។

លោក វិរ៉ាឆៃ ផ្លាសៃ (Virachai Plasai) ដែល​ជា​តំណាង​រដ្ឋាភិបាល​ប្រទេស​ថៃ ឡើង​ថ្លែង​នៅ​ចំពោះ​មុខ​អង្គ​តុលាការ​នៃ​ក្រុង​ឡាអេ ថា កម្ពុជា​បាន​ព្យាយាម​សុំ​អោយ​តុលាការ​បកស្រាយ​ទៅ​លើ​រឿង​ក្តី​មួយ​ដែល​តុលាការ​បាន​បដិសេធ​​តាំង​ពី​ឆ្នាំ​១៩៦២ មក​ម្ល៉េះ។

បន្ទាប់​ពី​នោះ មេធាវី​របស់​ប្រទេស​ថៃ លោក ដូណល់ ម៉ាករេយ (Mr. Donald McRay) ក៏​បាន​ឡើង​បកស្រាយ ដោយ​បញ្ជាក់​បន្ថែម​ថា អ្វី​ដែល​កម្ពុជា ចង់​បាន​នោះ គឺ​ជា​ការ​ប៉ុនប៉ង​កែប្រែ​សាល​ដីកា​ឆ្នាំ​១៩៦២ ដើម្បី​ចង់​បាន​ការ​សម្រេច​ចិត្ត​មួយ​ដែល​តុលាការ​នេះ​បាន​បដិសេធ​​កាល​ពី​ឆ្នាំ​១៩៦២។

លោក​ជម្រាប​អង្គ​តុលាការ​ថា តុលាការ​ក្រុង​ឡាអេ កាល​ពី​ឆ្នាំ​១៩៦២ មិន​បាន​កំណត់​ថា ​ខ្សែ​បន្ទាត់​ព្រំដែន​ដែល​មាន​នៅ​លើ​ផែនទី​ក្នុង​ឧបសម្ពន្ធ​១​នោះ ថា​ជា​ព្រំដែន​នៃ​ប្រទេស​កម្ពុជា និង​ថៃ ទេ។ លោក​បញ្ជាក់​ថា តុលាការ​បាន​និយាយ​ចំណុច​នេះ​ច្បាស់​ណាស់។

លោក​បន្ត​ថា ប្រសិន​បើ​តុលាការ​ក្រុង​ឡាអេ នេះ បាន​បដិសេធ​សំណូមពរ​របស់​ប្រទេស​កម្ពុជា សុំ​អោយ​សម្រេច​ថា​ខ្សែ​បន្ទាត់​ព្រំដែន​ដែល​មាន​នៅ​លើ​ផែនទី​ដែល​បារាំង គូរ​នៅ​ឆ្នាំ​១៩០៧ នោះ កាល​ពី​ឆ្នាំ​១៩៦២ ម្តង​រួច​ទៅ​ហើយ​នោះ នៅ​ពេល​នេះ តុលាការ​ក៏​មិន​អាច​បកស្រាយ​បាន​ដែរ។

បន្ទាប់​នោះ លោក ហោ ណាំហុង បាន​ប្រតិកម្ម​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ថៃ​ចេះ​តែ​បកស្រាយ​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ៖ «ការ​បកស្រាយ​របស់​ថៃ ជា​ការ​បកស្រាយ​របៀប​ទាល់ច្រក ចេះ​តែ​រក​លេស​ផ្សេងៗ​ខុស​ពី​ការ​ពិត។ គេ​យក​ផែនទី​ច្រើន​យក​មក​លើក​សម្អាង តែ​ខុស​ពី​ផែនទី​ដែល​តុលាការ​ផ្អែក​លើ​នៅ​ឆ្នាំ​១៩៦២ ដើម្បី​ចេញ​សាលក្រម​ឆ្នាំ​១៩៦២។ គេ​ផ្អែក​លើ​មូលហេតុ​ផ្សេងៗ​ដែល​មិន​ទាក់ទង​នឹង​ផ្លូវ​ច្បាប់»

លោក ជុន ច័ន្ទបុត្រ៖ ចុះ​អ្វី​ដែល​ថៃ និយាយ​ថា ការ​ដែល​សុំ​អោយ​បកស្រាយ​នេះ​មិន​កើត​ទេ ពីព្រោះ​ថា​តុលាការ​កាល​ពី​ឆ្នាំ​១៩៦២ បដិសេធ​ម្តង​ហើយ​នោះ អា​ហ្នឹង​យ៉ាង​ម៉េច​ដែរ​ឯកឧត្តម?

លោក ហោ ណាំហុង៖ កាល​១៩៦២ យើង​បាន​សុំ​អោយ​តុលាការ​បកស្រាយ​រឿង​បញ្ហា​ព្រំដែន។ ប៉ុន្តែ​យើង​បាន​លើក​នៅ​ចុង​ក្រោយ​នាទី អ៊ីចឹង​ហើយ​បាន​តុលាការ​ឆ្លើយ​ថា គ្មាន​ពេល​ដោះស្រាយ​បញ្ហា​នេះ​ទេ មិន​មែន​មាន​ន័យ​ថា​ទាត់​ចោល​នោះ​ទេ។ ដោយសារ​យើង​លើក​យឺត​ពេក តុលាការ​គ្មាន​ពេល​ដោះស្រាយ។ ប៉ុន្តែ​បញ្ហា​យើង​លើក​ពេល​នេះ មិន​មែន​បញ្ហា​ព្រំដែន​ទេ តែ​បញ្ហា​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២។ ថៃ ទាមទារ​ដី ៤,៦​គីឡូម៉ែត្រ​ការ៉េ មិន​មែន​យើង​អ្នក​ទាមទារ​ទេ។ ថៃ អ្នក​ទាមទារ។ ហើយ​ចំពោះ​យើង តាម​ផែនទី​ឧបសម្ពន្ធ​១ គឺ​តំបន់ ៤,៦ ស្ថិត​នៅ​ក្នុង​តំបន់​ជុំ​វិញ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​តុលាការ​បាន​កំណត់​នៅ​ឆ្នាំ​១៩៦២

ពេល​នេះ មេធាវី​របស់​ប្រទេស​ថៃ កំពុង​ឡើង​បកស្រាយ​ម្នាក់​ម្តង។ កម្ពុជា នឹង​ឆ្លើយ​តប​ជា​ចុង​ក្រោយ​ត​តាំង​នឹង​អ្វី​ដែល​ភាគី​ថៃ លើក​ឡើង​ពេល​នេះ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ ស្អែក​នេះ។

ប្រតិភូ​នៃ​ប្រទេស​ថៃ មាន​ជា​អាទិ៍៖

-លោក សូរ៉ាពង្ស តូវិចាក់ឆៃគុល (Surapong Tovichakchaikul) ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស

-លោក ពង់ទេព ទេពកញ្ចានា (Phonthep Thepkanjana) ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ

-លោក សុគមពល សុវណ្ណាថាត (Sukumpol Suwanatat) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ

-លោក វិរ៉ាឆៃ ផ្លាសៃ ឯកអគ្គរាជទូត​ថៃ ប្រចាំ​ប្រទេស​ហូល្លង់ដ៍។ លោក ផ្លាសៃ នឹង​ឡើង​បកស្រាយ​ជំនួស​មុខ​អោយ​ប្រទេស​ថៃ រួម​និង​មេធាវី​បរទេស​ចំនួន ៥​នាក់​ផង​ដែរ។

កាល​ពី​ថ្ងៃ​ច័ន្ទ ទី១៥ កន្លង​ទៅ​នេះ ភាគី​កម្ពុជា ដែល​មាន​លោក ហោ ណាំហុង ជា​តំណាង បាន​ឡើង​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​អន្តរជាតិ​នេះ​ថា លោក​មក​ទី​នេះ​មិន​មែន​សុំ​អោយ​មាន​ការ​អនុវត្ត​សាលក្រម ឬ​និយាយ​ពី​ការ​កំណត់​ព្រំដែន​ទេ។ លោក​មាន​ប្រសាសន៍​ថា អ្វីៗ​បាន​សម្រេច​រួច​ទៅ​ហើយ តាំង​ពី​ឆ្នាំ​១៩៦២។ លោក​បញ្ជាក់​ថា អ្វី​ដែល​កម្ពុជា ចង់​បាន គឺ​សុំ​អោយ​តុលាការ​បកស្រាយ​សាលក្រម​នោះ​អោយ​បាន​ច្បាស់​តែ​ប៉ុណ្ណោះ។

សាលក្រម​ឆ្នាំ​១៩៦២ ផ្អែក​ជា​សំខាន់​ទៅ​លើ​ផែនទី​ដែល​បារាំង គូរ​នៅ​ឆ្នាំ​១៩០៧។ ខាង​ភាគី​ខ្មែរ បកស្រាយ​ថា សាលក្រម​នោះ​បាន​ប្រគល់​មក​អោយ​ខ្មែរ​នូវ​ប្រាសាទ និង​ដី​នៅ​ក្បែរ​ប្រាសាទ​ដែល​កំពុង​មាន​ទំនាស់​នេះ។ ឯ​ភាគី​ថៃ វិញ គេ​បកស្រាយ​ថា តុលាការ​ក្រុង​ឡាអេ ប្រគល់​តែ​តួ​ប្រាសាទ​ទេ មិន​ប្រគល់​ដី​ឡើយ។ ការ​បកស្រាយ​ខុស​គ្នា​នេះ​ហើយ ជា​មូលហេតុ​ចម្បង​ដែល​ជំរុញ​អោយ​កម្ពុជា ស្នើ​អោយ​តុលាការ​ពិភពលោក​នេះ​បកស្រាយ​សាលក្រម​នោះ​ម្តង​ទៀត៕

One Response

Subscribe to comments with RSS.

  1. Nice read, I just passed this onto a colleague who
    was doing a little research on that. And he

    just bought me lunch as I found it for him smile
    Therefore let me rephrase that:

    Thanks for lunch!

    Sasha

    April 19, 2013 at 1:39 am


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: