THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ទិសដៅគណបក្សសង្រ្គោះជាតិសម្រាប់យុវជន ត្រូវតែបែបនេះ

with one comment


943110_188879801261914_1005069551_n

ដោយ៖ ខ្មែរ សុវណ្ណភូមិ

ការបង្កើតការងារជួនយុវជនគឺជាគោលនយោបាយអទិភាពរបស់ប្រទេសនិមួយៗ បើសិនចង់ស្រូបយកថាមពល របស់យុវជន មកជួយជាតិនិងចង់ឲ្យប្រទេសជាតិឆាប់រីកចំរើន។ ជារួមរដ្ឋាភិបាល ជាអ្នកបង្កើតគោលនយោបាយនេះ។ នេះជាអ្វីដែលគណ បក្សសង្រ្គោះជាតិបានគិតគូរ។

ត្រង់នេះសូមលើកឧទាហរណ៍មួយពីប្រទេស ស៊ុយអែត មិនត្រឹមតែគិតដល់ យុវជន ដែលរៀនចប់ថ្នាក់ វិទ្យាល័យ ឬសកលវិទ្យាល័យ ទេ សូម្បីតែសិស្ស ដែលទើបចូល រៀនវិទ្យាល័យក៏ត្រូវបានរដ្ឋាភិបាល ស៊ុយអែត ចាត់ទុកក្នុងគោលនយោបាយ ការងាររបស់ខ្លួនដែរ។ ពោលគឺពួកគេដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ត្រូវតែមានការងារធ្វើក្នុងពេលវិស្សមកាលរដូវក្តៅ បើពួកគេចង់បានការងារធ្វើ ដើម្បីឆ្លៀតឪកាស រកចំណូល សម្រាប់ខ្លួនឯងបន្ថែម និងយកបទពិសោធន៍ការងារ។ សូមបញ្ជាក់ថានៅស៊ុយអែត ក្មេងដែលកើតមក រហូតដល់មានអាយុ១៨ឆ្នាំ គឺសុទ្ធតែបានទទួលលុយពីរដ្ឋាភិបាល ចាប់ពី១០០០ក្រោនជាង ឡើងទៅ (ជិត២០០ដុល្លា)ជារៀងរាល់ ខែទោះ ធ្វើអ្វីមិនធ្វើអ្វីក្តីលុយនេះមានជានិច្ច។

ផែនការណ៍នេះសម្រេចទៅបានដោយសារតែរដ្ឋាភិបាលបានធ្វើដូចតទៅ៖
១) ត្រៀមថវិការជាតិបង្កើតការងារជូនយុវជននារដូវក្តៅ
២) យកយុវជនចូលធ្វើការជំនួសមន្រ្តីរដ្ឋាភិបាល ដែលឈប់សម្រាកវិស្សមកាលរដូវក្តៅ
៣) សហការនឹងក្រុមហ៊ុនឯកជននិងលើកទឹកចិត្តឲ្យទទួលយកយុវជនធ្វើការ នារពេលដូវក្តៅមកដល់។
៤)ក្តាប់ចំនួនស្ថិតិយុវជនដល់អាយុធ្វើការច្បាស់លាស់រៀងរាល់ឆ្នាំ

ជាក់ស្តែងសូមលើកឧទាហ៍យុវជនអាយុពី១៥ឆ្នាំទៅ១៨ឆ្នាំដូចជា៖
១) នៅឃុំ អូងើ (Ånge) មានយុវជនដល់អាយុធ្វើការចំនួន១៤១នាក់ និងបានទទួលការងារ ទាំងអស់។ 
២) នៅឃុំធីមរ៉ូ (Timrå) មានយុវជនជាង២០០នាក់អាយុពី១៥ដល់១៨ឆ្នាំ និងដាក់ពាក្យធ្វើការ២០០នាក់ និងបានទទួលការងារ។ 
៣) ឃុំ ហ៊ែណឹសសាន់ (Härnösand) មានយុវជន១៨០នាក់ រៀននៅវិទ្យាល័យ និងបានទទួលការងាររទាំង អស់នារដូវក្តៅ។ 

ពួកគេធ្វើការតិចបំផុតចំនួនពីរសប្តាហ៍ទៅ៤សប្តាហ៍សម្រាប់ម្នាក់ៗ និងអាចលើស ពីនេះតាមសភាពជាក់ស្តែង និងប្រភេទការងារ។ ពួកគេធ្វើការចំនួន៥ម៉ោងក្នុងមួយថ្ងៃ (អាយុ១៥ឆ្នាំ) ទៅ៨ម៉ោងក្នុង១ថ្ងៃ (អាយុ១៨ឆ្នាំ) តាមអាយុ និងរកចំណូលបានតិចបំផុត ពី៥០០ដុល្លា ទៅ២៥០០ដុល្លា ក្នុងរយៈពេលនេះ។ 

ជារួមយើងចង់ឃើញរដ្ឋាបាលខ្មែរមួយដែលគិតពីអនាគតយុវជន ហើយយើងសង្ឃឹមថា រដ្ឋាភិបាល បក្សសង្រ្គោះជាតិនឹង យកចិត្តទុកដាក់ចំណុចនេះ ប្រសិនបើបានជោគជ័យ នាពេលបោះឆ្នោតខាងមុខ។

One Response

Subscribe to comments with RSS.

  1. The Modern Holiday Villa

    Here is the modern holiday villa, which has been designed to offer the new life experience to the owners, as construction in Cambodiaconstruction materials provided.
    One more thing this contemporary retreat is an opulent “base camp” for contemplating the beauty of the neighboring white sandy beaches, coral reefs and coconut trees.
    Furthermore, the house boasts four large en-suite bedrooms and an impressive L-shaped infinity pool complete with skylight, making it suitable for large groups of people, as well as for family getaways.
    In addition, the main features of this house is its sunset roof deck, with views of the coral bay, stone dining table with sunken seating for eight, a bar with BBQ and lawn for relaxation.

    emratha834

    December 22, 2014 at 4:50 am


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: