THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

៧ មករា ជាថ្ងៃយួនប្តូរយុទ្ធសាស្រ្តសំលាប់ និងឈ្លានពានខ្មែរ

leave a comment »


morning
ជនរួមឈាមជាទីគោរព,

សូមបញ្ជាក់ថា គ្រួសារ ខ្មែរ សុវណ្ណភូមិ មិនដែលគិតថាវាជាថ្ងៃកំណើតទី២ អ្វីនោះទេ ហើយក្រុមមនុស្សមាន ហ៊ុន សែន ជាស៊ីម និង ហេង សំរិន ក៏មិនមែនជាអ្នកមករំដោះខ្មែរដែរ។ មនុស្សទាំងនេះគ្រាន់តែជាកូនអុកយួនយកមកបន្តុប បន្លំភ្នែកខ្មែរ និងអន្តរជាតិតែប៉ុណ្ណោះ។

ជារួម ទិសដៅរបស់យួនគឺសំលាប់ខ្មែរឲ្យផុតពូជតាមរយៈរបបប៉ុលពត រួចនឹងលេបត្របាក់ទឹកដីខ្មែរ។ តែយួនបរាជ័យដោយក្នុងជួរមេដឹកនាំប៉ុលពត (សូមបញ្ជាក់៖ ប៉ុលពតមានពីរប្រភេទគឺក្រុមប៉ុលពតចំណុះយួន និងក្រុមប៉ុលពតប្រឆាំងយួន) មានអ្នកប្រឆាំងយួនកាន់តែច្រើន និងចង់បានឯករាជ្យពីយួន ជាពិសេស គឺចរន្តអន្តរជាតិបាននឹងកំពុងរៀបចំជួយកម្ពុជានាពេលនោះ។ ដូច្នេះ បើទុកឲ្យអន្តរជាតិជួយ ពេលនោះគឺយួននឹងបាត់បង់ឳកាសបន្តសំលាប់ខ្មែរ និងគ្រប់គ្រងទឹកដីខ្មែរជារៀងរហូត។

យើងគួរពិចារណាករណីដូចតទៅ៖

១) តើបក្សប៉ុលពត និងបក្ស ហ៊ុន សែន សព្វថ្ងៃ ត្រូវបានបង្កើតឡើងដោយអ្នកណា? តើមិនមែនជា ហូ ជីមិញ ទេឬ? បើជាហូ ជីមិញ តើហូជីមិញ បង្កើតឡើងដើម្បីបម្រើខ្មែរ ឬបម្រើយួន?

២) បើយួនពិតជាមិត្តល្អមែន ហេតុអ្វីយួនមិនព្រមសុំជំនួយពីអង្គការសហប្រជាជាតិជាបន្ទាន់ បើគិតថាខ្មែរពិតជារលាយមែននោះ ហើយយួនក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិតើមានសិទ្ធិអ្វីត្រូវលើកទ័ពមកវាយប្រទេសផ្សេងដោយគ្មានការយល់ព្រមពីអង្គការសហប្រជាជាតិ ឬជូនដំណឹងទៅអន្តរជាតិពីដំណោះស្រាយអន្តរជាតិជាមុន?

៣) តើយួនជាប្រទេសមានសមត្ថភាព និងមានទ្រព្យសម្បត្តិណាស់ទៅឬ ដែលខ្លួនទើបតែរួចពីសង្រ្គាមផងដែរនោះ? បើមិនមែនជានយោបាយឈ្លានពាន តើយួននឹងលើកទ័ពមកទេ ព្រោះប្រទេសយួនក៏ក្ររហាម និងទើបងើបពីសង្រ្គាមថ្មីៗដែរនាពេលនោះ?

៤) បើយួនពិតជាស្មោះត្រង់មែន បន្ទាប់ពីវាយខ្មែរក្រហមដួល ម្តេចក៏បដិសេធកម្លាំងអង្គការសហប្រជាជាតិមកប្រចាំនៅកម្ពុជាជំនួសកងទ័ពយួន តែបែជានៅបន្តត្រួតកម្ពុជា បង្កើតនយោបាយ ក៥ សំលាប់ខ្មែរ និងបង្កើតជំនាញការយួនគ្រប់ទីកន្លែងគ្រប់គ្រងខ្មែរថែមទៀត ហើយនៅតែមិនព្រមចេញរហូតមានសម្ពាធខ្លាំង ពីអន្តរជាតិដល់ឆ្នាំ១៩៨៩ ទើបព្រមដកចេញខ្លះ តែទុកជំនាញការខ្លួនរាប់ម៉ឺនសែននាក់នៅកម្ពុជាបន្តនយោបាយខ្លួននៅកម្ពុជា?

៥) បើយួនស្មោះត្រង់ហេតុអ្វីទាមទារលួចប្លន់មិនឈប់ ដោយសម័យនោះបន្ទាប់ពីចូលលុកលុយកម្ពុជាបានសម្រេច និងបន្តុបអាយ៉ងខ្លួនរួចមក គឺយួនបានដឹកយកព្រទ្យជ័យភ័ណ្ឌទាំងយប់ទាំងថ្ងៃពីខ្មែរទៅស្រុកយួន ហើយទារសរគុណមិនឈប់ ដោយកំណត់ឲ្យ ហ៊ុន សែន ជា ស៊ីម និងហេង សំរិន ចុះហត្ថលេខាលើសន្ធិសញ្ញាមិនស្មើភាពមួយចំនួនដូចជាសន្ធិសញ្ញា១៩៧៩, ១៩៨២, ១៩៨៣, និង១៩៨៥ ដែលសុទ្ធសឹងតែជាសន្ធិសញ្ញាឈ្លានពានខ្មែរដោយកំណត់ឲ្យទទួលយកយួនមករស់នៅស្រុកខ្មែរ គូសបន្ទាត់ព្រំដែនជាថ្មី និងកាត់កោះ កាត់សមុទ្រឲ្យយួនបន្ថែមទៀត?

តើទង្វើទាំងនេះ ជាទង្វើជួយសង្រ្គោះ ឬជាទង្វើនៃនយោបាយឈ្លានពាន?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: