THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ត្រូវអាន និងស្វែងយល់៖ បើអត់យួនឈ្លានពានថ្ងៃ៧មករា តើខ្មែរត្រូវស្លាប់ទាំងអស់មែនទេ?

leave a comment »


បើអត់យួន

ចម្លើយ៖ ១០០% គឺអត់ទេ!

មូលហេតុ៖

១) នៅចុងខែកញ្ញា ឆ្នាំ១៩៧៨ នៅទីក្រុងហ្សឺណែវ មហាសន្និបាតក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៣៣ត្រូវបានបើកការពិភាក្សាអំពី «អំពើរំលោភសិទ្ធិមនុស្សនានានៅលើពិភពលោក»។ ក្នុងមហាសន្និបាទនោះ អ្នកការទូតអង់គ្លេសបានលើកឡើងពីការរំលោភសិទ្ធិមនុស្សរបស់ខ្មែរក្រហមទៅលើប្រជាជនឯង។ ប្រទេសធំៗនៅលើពិភពលោកមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង អំពីទង្វើដ៏សាហាវឃោរឃៅនេះដែលបានសម្លាប់រង្គាល និងធ្វើទារុណកម្មលើជាតិសាសន៍ឯងយ៉ាងដូច្នេះ ដែលពីមុននៅលើពិភពលោក គេត្រឹមតែដឹងថា ហ៊ីត្លែរសម្លាប់ជាតិសាសន៍ជ្វីប ដែលមិនមែនជាជាតិសាសន៍អាល្លឺម៉ង់ខ្លួនឯងតែប៉ុណ្ណោះ។

ពេលនោះអ្នកការទូតតំណាងប្រទេសយួនដែលជាប្រទេសមួយស្ថិតនៅក្នុងកិច្ចប្រជុំមានការជំទាស់យ៉ាងខ្លាំង រួមទាំងចិន និងសូវៀតផងដែរ។

២) បន្ទាប់ពីទទួលបានរបាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាក្រោមរបបខ្មែរក្រហម មហាសន្និបាត នៃអង្គការសហប្រជាជាតិ បានសម្រេចដំណោះស្រាយបញ្ហាកម្ពុជា នូវ Resolution A/33/516 នាថ្ងៃទី ១១ ខែ តុលា ឆ្នាំ ១៩៧៨ ដើម្បីជួយពលរដ្ឋកម្ពុជា។

ក្នុងស្ថានភាពនេះ ប្រទេសយួនមិនអាចឲ្យបាត់បង់ឳកាសនេះបានទេ ព្រោះថាប្រសិនបើកងកម្លាំងអង្គការសហប្រជាជតិចូលរំដោះប្រជាពលរដ្ឋខ្មែរ នោះវានឹងនាំឲ្យ៖

ក) រឿងយួនជាប់ពាក់ព័ន្ធក្នុងរបបរបបខ្មែរក្រហមសំលាប់ខ្មែរ នឹងត្រូវបានបកអាក្រាត តាមផែនការណ៍បក្សកុម្មុយនីស្តឥណ្ឌូចិនដែលខ្លួនបានបង្កើតក្រុមខ្មែរក្រហម (បញ្ជាក់៖ ក្នុងជួរខ្មែរក្រហមមាន ខ្មែរក្រហមជាកម្លាំងចំណុះយួន និងខ្មែរក្រហមប្រឆាំងយួន) និងគណបក្សប្រជាជនបដិវត្តន៍កម្ពុជាពីឆ្នាំ១៩៥១មក។

ខ) យួនបាត់បង់ឪកាសលេបត្របាក់ប្រទេសខ្មែរជារៀងរហូត។

គ) ប្រទេសខ្មែរអាចនឹងរីកចំរើនឆាប់រហ័សពេលមានអន្តរជាតិមកជួយនាពេល លែងមានមេដឹកនាំរណបយួន ដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ ហើយពេលកម្ពុជាក្លាយជាប្រទេសខ្លាំង នោះនឹងនាំគ្រោះថ្នាក់ដល់មហិច្ឆតារបស់យួនក្នុងការឈ្លានបាន ការកាត់ដីបន្ថែមតាមព្រំដែន កោះត្រល់ សមុទ្រ និងជាពិសេសនឹងអាចបង្កជាគ្រោះថ្នាក់ដ៏ធំដល់ការបាត់បង់កម្ពុជាក្រោមថែមទៀត។

ដោយសារតែហេតុផលទាំងនេះហើយទើបយួនបានសម្រេចចិត្តបញ្ជូនកងទ័ពចំនួន១៥០០០០នាក់ចូលឈ្លានពានកម្ពុជានាថ្ងៃទីនៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ១៩៧៨ មុនកងកម្លាំងអង្គការសហប្រជាជាតិចូលមកដល់នាដើមឆ្នាំ១៩៧៩ ថ្វីត្បិតប្រទេសខ្លួននៅក្ររហាម វេទនា ទើបងើបពីសង្រ្គាមក៏ដោយ។ ក្នុងផែនការឈ្លានពាននេះផងដែរយួនបានរើសមនុស្សខ្មែរមួយ ចំនួនដូចជាលោក ប៉ែន សុវណ្ណ ដែលបានរស់នៅប្រទេសយួនតាំងពីក្មេងមកនោះឲ្យដឹកនាំចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិ២ធ្នូ រួមទាំងខ្មែរមួយចំនួនទៀត (ជាមនុស្សយួនបណ្តុះបណ្តាលឲ្យបម្រើយួន) ហើយក្នុងនោះក៏មាន ហ៊ុន សែន ជាស៊ីម ហេង សរិន ផងដែរ ដើម្បីបិទបាំងមតិអន្តរជាតិថា យួនមិនបានមកឈ្លានពានកម្ពុជាទេ តែជាកម្លាំងកម្ពុជាពិតៗជាអ្នកមកផ្តួលរំលំរបបខ្មែរក្រហម។

ផ្ទុយទៅវិញទង្វើរបស់យួនមិនអាចបិទបាំងបានឡើយ ហើយត្រូវបានអន្តរជាតិផ្កោលទោស។ ជាលទ្ធផល មិនថាប្រទេសយួនព្យាយាមធ្វើនយោបាយការទូតយ៉ាងណាក៏អង្គការសហប្រជាជាតិមិនបានផ្តល់កៅអីកម្ពុជានៅអង្គការសហប្រជាជាតិដែរ ហើយទទួលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទាំងរបបអាយ៉ងភ្នំពេញ និងប្រទេសយួនថែមទៀតដោយសារតែទង្វើរបស់ប្រទេសយួនឈ្លានពានកម្ពុជាជាឯកត្តោភាគីរំលោភទៅលើសេចក្តីសម្រេចរបស់អង្គការResolution A/33/516 នាថ្ងៃទី ១១ ខែ តុលា ឆ្នាំ ១៩៧៨ ដើម្បីជួយពលរដ្ឋកម្ពុជា។

ជារួមបើអត់យួនឈ្លានពាន គឺខ្មែរមិនស្លាប់ និងមិនបន្តវេទនាដូចសព្វថ្ងៃទេ ហើយខ្មែរក៏ប្រហែលជាអាចរីកចំរើនជាង សៀមទៅទៀតក៏អាចថាបាន។ ជាពិសេសក៏មិនបានបន្តបាត់ដីតាមព្រំដែន បាត់សមុទ្រ បាត់កោះ គ្មានយួនពេញប្រទេស និងស្ថានភាពកម្ពុជាក្រោមប្រហែល ជាមានលទ្ធផលប្រសើរជាងនាពេលសព្វថ្ងៃនេះ។

(ខ្លឹមសារខ្លះនៃអត្ថបទដកស្រង់ចេញពីកាសែត AKP ចុះផ្សាយនៅដើមទសវត្ស៩០ និងបណ្តុំឯកសារមហាសន្និបាតអង្គការសហប្រជាជាតិ ១៩៧៨-១៩៧៩)

ដោយ៖ ខ្មែរ សុវណ្ណភូមិ
ថ្ងៃទី៨ មករា២០១៥

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: