THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

បុព្វហេតុនៃវិនាសសកម្មប្រទេសស៊ីរី៖ ដឹកនាំប្រទេសដាក់ក្នុងស្ថានភាពអាសន្នចំនួន៤៨ឆ្នាំ

leave a comment »


 

ចាប់តាំងពីឆ្នាំ១៩៧០មក ប្រទេសស៊ីរីត្រូវបានដឹកនាំដោយគ្រួសារ «អាសាដ» បន្តអំណាចពីឪពុកមកឲ្យកូនដោយ «ដាក់ប្រទេសក្នុងស្ថានភាពអាសន្នចំនួន៤៨ឆ្នាំ» គឺពីលោក Hafez al-Assad (ឪពុក) ដែលកាន់អំណាចពីឆ្នាំ១៩៧០ មកឲ្យកូនប្រុសបន្តនៅឆ្នាំ២០០០ គឺលោក Bashar al-Assad មកដល់សព្វថ្ងៃ។ វិនាសសកម្មនេះកើតឡើងចាប់ពី៖

១) ខែ មករា ២០១១ មកដោយសារពលរដ្ឋស៊ីរីដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបានធ្វើបាតុកម្មប្រឆាំងរបបដឹកនាំ Bashar al-Assad ទាមទារឲ្យមានការដោះលែងអ្នកទោសនយោបាយ បើកទូលាយសិទ្ធិសេរីភាពនយោបាយ ទទួលយកការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបេតយ្យ និងលុបចោលច្បាប់ដឹកនាំប្រទេសដោយដាក់ប្រទេសក្នុងស្ថានភាពអាសន្នក្នុងរយៈពេល៤៨ឆ្នាំនោះចោលជាបន្ទាន់។ ជាការឆ្លើយតប Bashar al-Assad បានប្រើកម្លាំងទ័ពរបស់ខ្លួនវាយប្រហារ និងសំលាប់បាតុករដោយគ្មានប្រណី។
២) រហូតដល់ចុងឆ្នាំ២០១១ Bashar al-Assad បានដកចៅហ្វាយខេត្តជាច្រើនដែលគាំទ្រពលរដ្ឋចោល និងបានបញ្ជូនកម្លាំងទ័ព រថក្រោះដាក់ពង្រាយគ្រប់ខេត្តក្រុងសំខាន់ៗមួយចំនួននៃប្រទេសដើម្បីកំទេចពលរដ្ឋដែលប្រឆាំងនឹងការដឹកនាំរបស់ខ្លួន។
៣) ខែឧសភា ២០១២ France, UK, Germany, Italy, Spain, Canada និង Australia បានបណ្តេញទូតប្រទេសស៊ីរីពីប្រទេសរបស់ខ្លួនផ្តាច់ទំនាក់ទំនងការទូត។
៤) ខែធ្នូ ២០១២ US, Britain, France, Turkey និង Gulf states (រដ្ឋនៅឈូងសមុទ្រពែរ៍) បានប្រកាសទទួលស្គាល់ក្រុមប្រឆាំងបង្រួបបង្រួមជាតិនៃពលរដ្ឋស៊ីរី។

ការកើតមានចលនាអ៊ីស្លាមនិយមជ្រុល

៥) ខែ មិថុនា ២០១៣ រដ្ឋាភិបាល Bashar al-Assad បានសហការជាមួយក្រុមភាវរកម្ម អ៊ីស្លាមនិយមជ្រុល Hezbollah នៅលីបង់ វាយកំទេចក្រុមអ្នកប្រឆាំង។ ការប្រើប្រាស់អាវុធគីមីត្រូវបានប្រើ ដើម្បីសំលាប់មនុស្សទាំងចាស់ទាំងក្មេងជាង៣០០នាក់។ ការណ៍នេះនាំឲ្យមហាអំណាច អន្តរជាតិ សហគមអារ៉ាប់ និងអង្គការសហប្រជាជាតិថ្កោលទោសរដ្ឋាភិបាល Bashar al-Assad កាន់តែខ្លាំង។
៦) ខែ មេសា ២០១៣ ក្រុម ISIS ចាប់ផ្តើមបង្កើតកម្លាំរបស់ខ្លួននៅក្នុងប្រទេសស៊ីរី និងចាប់ផ្តើមធ្វើសង្រ្គាមដណ្តើមទឹកដីដោយសារប្រទេសស៊ីរីកំពុងវឹកវរ។ ជាលទ្ធផលគឺនាំក្តីវិនាសកាន់តែធ្ងន់ធ្ងររហូតដល់ដូចសព្វថ្ងៃ និងបន្តទៅទៀតមិនដឹងថាពេលណានឹងបញ្ចប់។

ជាការសន្និដ្ឋាន សម្រាប់ពេលនេះ គីពិតជាពិបាកនឹងបញ្ចប់ តែដំណោះស្រាយអាចទៅរួច នឹងអាចប្រើពេលឆាប់ ប្រសិនបើរដ្ឋាភិបាល Bashar al-Assad សហការជាមួយប្រទេសមហាអំណាច ដោយស្មោះត្រង់ ផ្តាច់ទំនាក់ទំនងពីក្រុមភាវរកម្មអ៊ីស្លាម Hezbollah យល់ព្រមឲ្យអន្តរជាតិរៀបចំរដ្ឋាភិបាលថ្មីបណ្តោះអាសន្នតាមបែបលទ្ធិប្រជាធិបតេយ្យ និងរួមគ្នាកំទេចក្រុម ISIS។

ចុងក្រោយ ខ្មែរ សុវណ្ណភូមិ សូមអំពាវនាវដល់មេដឹកនាំផ្តាច់ការទាំងឡាយ ជាពិសេសមេដឹកនាំខ្មែរ សូមមេត្តាគិតពីប្រយោជន៍ជាតិ និងពលរដ្ឋជាសំខាន់ តែមិនត្រូវស្រឡាញ់អំណាច និងចាត់ទុកប្រទេសជាតិជាកម្មសិទ្ធផ្តាច់មុខរបស់គ្រួសារខ្លួន ឬបក្សខ្លួនឡើយ។ ព្រោះទង្វើបែបនេះនឹងនាំក្តីវិនាសដល់ជាតិយ៉ាងពិតប្រាកដ។
ខ្មែរ សុវណ្ណភូមិ

 

 

Written by Kolbot Khmer

November 18, 2015 at 7:30 pm

Posted in Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: