THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ចង់ដឹងថា តើបក្សប្រជាជនបានធ្វើ ឬកសាងអ្វីខ្លះសម្រាប់ខ្មែរពីឆ្នាំ១៩៥១មក?

leave a comment »


ខ្មែរ សុវណ្ណភូមិ

លោក ខ្មែរ សុវណ្ណភូមិ

ចំពោះរឿងនេះ ខ្មែរ សុវណ្ណភូមិ សូមបែងចែកជាសង្ខេបក្នុង៤ដំណាក់កាលដូចខាងក្រោម៖

តំណាក់កាលទី១ ពីឆ្នាំបង្កើត១៩៥១-១៩៧៥៖ បក្សនេះជាបក្សយួន ហូ ជីមិញបង្កើតឲ្យខ្មែរវង្វេងជាតិមួយក្រុមដឹកនាំ។ ជាបក្សដើរតាមការដឹកនាំរបស់បក្សកុម្មុយនីស្តយួនទាំងស្រុង។ បានសហការជាមួយយួន យៀកកុង ចូលដីខ្មែរបង្កអុកឡុក ប្លន់ទ្រព្យសម្បត្តិខ្មែរ ប្រឆាំងរាជានិយម បោះទីតាំងទ័ពក្នុងដីខ្មែរឲ្យអាមេរិកទំលាក់គ្រប់បែកសំលាប់ខ្មែរ ក្នុងសម័យសង្រគាមយួន-អាមេិរក និងចុងក្រោយរួមជាមួយយួនផ្តួលរំលំរបបលន់ ណុល កាន់អំណាចពីឆ្នាំ១៩៧៥ ដល់ ១៩៧៩។ ក្នុងតំណាក់នេះមិនបានកសាងទេ តែនាំភ្លើងមកដុតខ្មែរ បំផ្លាញជាតិ និងសំលាប់ខ្មែរ។

តំណាក់កាលទី២ កាន់អំណាច១៩៧៥ -១៩៧៩៖ កាប់សំលាប់ខ្មែរយ៉ាងរង្គាល។ ក្រោយមកបក្សនេះបានងាករេគោលនយោបាយចេញពីយួន ប្រឆាំងយួន ចង់ដើរតាមចិន នាំឲ្យយួនខឹង យួនក៏បង្កើតចលនារណសិរ្ស ២ ធ្នូ ១៩៧៨ ដើម្បីផ្លាស់មេដឹកនាំដែលធ្លាប់តែជាអាយ៉ងរបស់ខ្លួនចេញឲ្យមកដឹកនាំបន្ត។ ជាលទ្ធផល ថ្ងៃទី ៧ មករា ១៩៧៩ ក្រុមរណសិរ្យ ២ ធ្នូ បានជោគជ័យ និងដឹកនាំបន្តដោយក្រុមមនុស្សមួយចំនួនបន្តុបដោយយួនហាណូយប្តូរឈ្មោះពី«បក្សកម្មុយនីស្តកម្ពុជា» មកជា «គណបក្សប្រជាជនបដិវត្តន៍កម្ពុជា » ដឹកនាំដោយ ប៉ែន សុវណ្ណ ជា ស៊ីម ហេង សំរិន វិញម្តង និងក្រោយមកដូរជា «បក្សប្រជាជនកម្ពុជា» របស់ ហេង សំរិន ជាស៊ីម និង ហ៊ុន សែន។ ក្នុងតំណាក់នេះ បក្សមួយនេះ មិនបានកសាងទេ តែបានសំលាប់ និងបំផ្លាញខ្មែរឲ្យរលាយដល់ប្ញសគល់។

តំណាក់កាលទី៣ ពីឆ្នាំ ១៩៧៩ -១៩៩១៖ បក្សនេះបានខ្ចីលុយសូវៀត១៥០០លានដុល្លារយកមកធ្វើសង្រ្គាមជាមួយខ្មែរ ដោយលុយឲ្យយួនជាអ្នកកាន់ ។សម័យនោះមានទាំងចាប់កងទ័ព និងនយោបាយក៥ យ៉ាងគ្រោះថ្នាក់ថែមទៀត។ សមិទ្ធិផលសម័យនោះយើងឃើញមានវត្ត មានផ្លូវ មានសាលារៀន គឺពលរដ្ឋតាមភូមិ តាមស្រុកខំធ្វើការប្រមូលលុយគ្នាកសាងដោយខ្លួនឯងទាំងអស់ មិនមែនរដ្ឋទេ។ រដ្ឋបានត្រឹមចុះមកប្រមូលពន្ធស្រូវអង្ករបន្ទាប់ពីច្រូតកាត់រួចដែលគេហៅថា«នយោបាយបង់ពន្ធស្រូវជូនរដ្ឋគឺស្នេហជាតិ»។

តំណាក់កាលទី៤ ពីការបោះឆ្នោត១៩៩៣ រហូតដល់បច្ចុប្បន្ន៖ កាលសម័យរដ្ឋាភិបាលក្បាលពីរយើងឃើញថាសេដ្ឋកិច្ចឡើងខ្លាំង ដោយសារជំនួយបរទេសក៏ច្រើន និងនិយោគទុនបរទេសក៏ច្រើន។ សភាពនេះយួនមិនសប្បាយចិត្ត យួនឲ្យ ហ៊ុន សែន ធ្វើរដ្ឋប្រហារបំផ្លាញខ្មែរឆ្នាំ១៩៩។ សេដ្ឋកិច្ចខ្មែរដេក រហូតដល់ឆ្នាំ២០០៥ទើបងើបតិចៗវិញ។ ពោលសមិទ្ធិផលពីពេលនោះរហូតមកដល់ឆ្នាំ២០១៦ អ្វីៗទាំងអស់មានផ្លូវ ថ្នល់ ស្ពាន មន្ទីរពេទ្យ សាលាឃុំ សាលារៀន ប្រឡាយទឹក អាគាររដ្ឋាភិបាល អាមន្ទីរ ក្រសួងនានា សម្ភារៈប្រើប្រាស់របស់ក្រសួងនានា។ល។ សុទ្ធតែបានមកពី «ជំនួយបរទេស និងកម្ចីបរទេស» ទាំងអស់ដែលរហូតមកដល់ពេលនេះ ជំនួយឥតសំណងខ្មែរទទួលបានមិនតិចជាង ១២០០០លានដុល្លារអាមេរិក និងកម្ចីបរទេស ខ្មែរជំពាកគេមិនតិចជាង ៩០០០លានដុល្លាអាមេរិកឡើយ។ ក្រៅពីនេះសមិទ្ធិផលស៊ីភីភីច្បាស់ជាងគេគឺ ការប្លន់ដីរាស្រ្ត លក់អាគាររដ្ឋសំណល់ពីសម្តេចតា យួនពេញស្រុក និងបំផ្លាញសម្បត្តិធម្មជាតិស្ទើរគ្មានសល់។

ជាសរុបមក ពីឆ្នាំ១៩៥១ រហូតដល់១៩៧៩ បក្សនេះបំផ្លាញច្រើនជាងកសាង ព្រោះជាបក្សរបស់យួន ដែលតែងនាំភ្លើងងមកបំផ្លាញខ្មែរគ្រប់ពេល។ ខ្មែរគ្រប់រូបនៅតែរស់នៅតាមយថាកម្មទាំងអស់ គ្មានរដ្ឋាភិបាល ឯណាជួយនោះទេ ពោលកុំឲ្យតែមកប្លន់ដី ហូតភាស៊ីព្រឹកល្ងាច និងគៀបលុយថែមសម្រាប់ផឹកទៀតគឺល្អហើយ។

ដូច្នេះ ល្មមឈប់សួរថា បក្សសង្រ្គោះជាតិបានធ្វើអ្វីខ្លះទៀតហើយ។ តែត្រូវចាំថាបក្សសង្រ្គោះជាតិមិនទាន់កាន់អំណាចទេ ហើយទោះមិនបានកសាងអ្វី ក៏មិនបានបំផ្លាញជាតិ និងសំលាប់ខ្មែរ ឬនាំយួនចូលស្រុកបំផ្លាញខ្មែរដែរ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: