THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

Archive for the ‘ទស្សនៈនយោបាយ’ Category

ដើម្បីកម្ពុជាខ្លាំងក្លា៖ ភាពចាំបាច់នៃនយោបាយកំណែទំរង់លើផ្នែករដ្ឋបាលសាធារណៈ និងមន្រ្តីរដ្ឋាភិបាលនាពេលអនាគត គឺត្រូវតែធ្វើ់

leave a comment »

13221608_949246898529790_7061336833027195055_n

លោក ខ្មែរ សុវណ្ណភូមិ

ជាសង្វេប៖ ជាទិសដៅក្នុងការពង្រឹងប្រសិទ្ធិភាពការងារ និងឥរិយាបទមន្រ្តីឲ្យដើរតាមវិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជា «អ្នកបម្រើពលរដ្ឋពិតប្រាកដ» នយោបាយកំណែទំរង់ មួយនឹងត្រូវបានធ្វើឡើងជាដាច់ខាតនាពេលអនាគតសម្រាប់នៅពេលមានរដ្ឋាភិបាលថ្មី។ ជាទិសដៅ គឺ៖

១. ក្រសួងនឹងត្រូវបានកាត់បន្ថយច្រើនបំផុតត្រឹម១៥ក្រសួងប៉ុណ្ណោះ។ Read the rest of this entry »

Advertisements

ចង់ដឹងថា តើបក្សប្រជាជនបានធ្វើ ឬកសាងអ្វីខ្លះសម្រាប់ខ្មែរពីឆ្នាំ១៩៥១មក?

leave a comment »

ខ្មែរ សុវណ្ណភូមិ

លោក ខ្មែរ សុវណ្ណភូមិ

ចំពោះរឿងនេះ ខ្មែរ សុវណ្ណភូមិ សូមបែងចែកជាសង្ខេបក្នុង៤ដំណាក់កាលដូចខាងក្រោម៖

តំណាក់កាលទី១ ពីឆ្នាំបង្កើត១៩៥១-១៩៧៥៖ បក្សនេះជាបក្សយួន ហូ ជីមិញបង្កើតឲ្យខ្មែរវង្វេងជាតិមួយក្រុមដឹកនាំ។ ជាបក្សដើរតាមការដឹកនាំរបស់បក្សកុម្មុយនីស្តយួនទាំងស្រុង។ បានសហការជាមួយយួន យៀកកុង ចូលដីខ្មែរបង្កអុកឡុក ប្លន់ទ្រព្យសម្បត្តិខ្មែរ ប្រឆាំងរាជានិយម បោះទីតាំងទ័ពក្នុងដីខ្មែរឲ្យអាមេរិកទំលាក់គ្រប់បែកសំលាប់ខ្មែរ ក្នុងសម័យសង្រគាមយួន-អាមេិរក និងចុងក្រោយរួមជាមួយយួនផ្តួលរំលំរបបលន់ ណុល កាន់អំណាចពីឆ្នាំ១៩៧៥ ដល់ ១៩៧៩។ ក្នុងតំណាក់នេះមិនបានកសាងទេ តែនាំភ្លើងមកដុតខ្មែរ បំផ្លាញជាតិ និងសំលាប់ខ្មែរ។ Read the rest of this entry »

ចំណុចតូចមួយអាចបញ្ជាក់បានថា ហ៊ុន សែន ជាមេពុករលួយ បំផ្លាញជាតិស្រេចតែចិត្ត និងមិនអាណិតខ្មែរ

leave a comment »

 

លោក ខ្មែរ សុវណ្ណភូមិ

លោក ខ្មែរ សុវណ្ណភូមិ

ដោយ៖ ខ្មែរ សុវណ្ណភូមិ

រហូតមកដល់ពេលនេះ គ្មានអ្នកណាដឹងទេថា ហ៊ុន សែន ដែលមានឋានៈជានាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា មានទីប្រឹក្សាផ្ទាល់របស់នាយករដ្ឋមន្រ្តីមានប៉ុន្មាននាក់ ទីប្រឹក្សារាជរដ្ឋាភិបាលប៉ុន្មាននាក់ ជំនួយការផ្ទាល់នាយករដ្ឋមន្រ្តីប៉ុន្មាននាក់ និងមន្រ្តីខុទ្ធការល័យនាយករដ្ឋមន្រ្តីប៉ុន្មាននាក់ នោះទេក្នុងអាណត្តិទី៥នៃរដ្ឋាភិបាលនេះ។ ពោលអ្វីៗគឺមិនដែលឲ្យរាស្រ្តយខ្មែរដឹងឡើយ ហើយការតែងតាំងទៀតសោធគឺធ្វើឡើងស្រេចតែនឹងក្បាលចិត្ត តែងតាំងពេលណាក៏បាន និងតែងតាំងអ្នកណាក៏បាន។ ជារួមទោះគ្មានតួលេខពិតប្រាកដក៏ដោយ តាមការសន្និដ្ឋានប្រហែលជាមិនខុសពីអាណត្តិមុនៗទេ ដោយ ហ៊ុន សែន មានទីប្រឹក្សា និងជំនួយការមិនតិចជាង ៣០០នាក់នោះទេ។ Read the rest of this entry »

សំដីដដែលៗរបស់បក្សប្រជាជន៖ គ្រួសារមួយអ្នកនៅពិបាកគ្រប់គ្រង ចុះទំរាំមួយប្រទេស សម្តេចមើលអស់ដែរឬ?

leave a comment »

13179433_945212908933189_7862498719406966374_n

Pang Sokheoun, ប៉ាង សុខៀន

ឃ្លា៖«គ្រួសារមួយអ្នកនៅពិបាកគ្រប់គ្រង ចុះទំរាំមួយប្រទេស សម្តេចមើលអស់ដែរឬ?» ជាឃ្លាដែលយើងបានឭជាញឹកញាប់ និងពេញនិយមនិយាយចេញពីមាត់នៃមេដឹកនាំបក្សប្រជាជន និងអ្នកគាំទ្របក្សប្រជាជន នៅគ្រប់ពេលដែលមានបញ្ហាសង្គមកើតឡើងក្នុងគោលបំណងដោះសារ ធ្វើជាលេសមិនទទួលស្គាល់កំហុសខ្លួន មិនទទួលស្គាល់នូវអសមត្ថភាពរបស់ខ្លួន និងគេចវេសពីការទទួលខុសត្រូវក្នុងនាមជាមេដឹកនាំ ជាបក្សដឹកនាំប្រទេស និងជាអ្នកមានកាតព្វកិច្ចទទួលខុសត្រូវការងារក្នុងតួនាទីតាមផ្លូវច្បាប់របស់ពួកគេ។

ជនរួមឈាមទាំងអស់ត្រូវយល់ថាការគ្រប់គ្រងគ្រួសារមិនដូចការគ្រប់គ្រងប្រទេសជាតិទេ វាអាចពិបាកជាងក៏អាចថាបាន ព្រោះវាជាការគ្រប់គ្រងតាមអារម្មណ៍ តាមមនោសញ្ចេតនា តាមជីវភាព តាមការអប់រំ និងតាមបុគ្គលិកលក្ខណៈរបស់មេគ្រួសារនីមួយយៗ។ ផ្ទុយទៅវិញការគ្រប់គ្រងប្រទេសគឺជាការគ្រប់គ្រងតាម«ច្បាប់ និងស្ថានប័នរដ្ឋបាលជាតិ»។ ច្បាប់ដើរតូជាគំរូ និងជាបន្ទាត់តែមួយសម្រាប់ពលរដ្ឋទូទៅដើម្បីដើរតាមក្នុងសង្គម ហើយស្ថាប័នរដ្ឋបាលរបស់ជាតិ ជាអ្នកអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធិភាពដឹកនាំដោយរដ្ឋាភិបាល និងក្រសួងនានាពីថ្នាក់ជាតិដល់មូលដ្ឋាន។ ជាក់ស្តែងហ៊ុន សែន ដើម្បីអនុវត្តច្បាប់ និងគ្រប់គ្រងប្រទេស ហ៊ុន សែន មិនមែនដឹកនាំប្រទេស ឬធ្វើការគ្រប់គ្រងប្រទេសតែម្នាក់ឯងនោះទេ។ ពោល ហ៊ុន សែន មានជំនួយការ និងទីប្រឹក្សាផ្ទាល់រាប់រយនាក់ ហ៊ុន សែន មានឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីរាប់រយនាក់ មានទីប្រឹក្សា និងជំនួយការឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី រាប់ពាន់នាក់។ ហ៊ុន សែន មានមន្រ្តីតាមក្រសួងរាប់ម៉ឺននាក់ និងមានជំនួយការមន្រ្តីតាមក្រសួងរាប់ពាន់នាក់។ ហ៊ុន សែន មានចៅហ្វាយខេត្ត ចៅហ្វាយខេត្តរងរាប់រយនាក់ និងមានទីប្រឹក្សា និងជំនួយការចៅហ្វាយខេត្ត ចៅហ្វាយខេត្តរងរាប់រយនាក់។ ហ៊ុន សែន មានមន្រ្តីគ្រប់មន្ទីររបស់គ្រសួងនានានៅថ្នាក់ខេត្តរាប់ម៉ឺននាក់។ ហ៊ុន សែន មានមន្រ្តីថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ និងមានដល់ថ្នាក់ក្រុមទូទាំងប្រទេសរាប់សែននាក់។ ហ៊ុន សែន មានមន្រ្តីប៉ូលិស និងមន្រ្តីកងរាជអាវុធហត្ថ រួមទាំងមន្រ្តីអង្គការរដ្ឋាភិបាល កាកកបាទក្រហម ទូទាំងប្រទេស រាប់សែននាក់។ និយាយរួម ហ៊ុន សែន មិនបានធ្វើការម្នាក់ឯងទេ ព្រោះថានៅទីណាក៏មានភ្នែក ឬមនុស្សរបស់ ហ៊ុន សែន ឬរដ្ឋាភិបាល ហ៊ុន សែន ដែរ ចាប់ពីក្បែរខ្លួន ហ៊ុន សែន ដល់ក្រសួងថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ និងថ្នាក់ក្រុម បាតដាលនៃរចនាសម្ព័ន្ធរដ្ឋបាលគ្រប់គ្រងរបស់ជាតិឯណោះ។

ដូច្នេះ សូមឈប់និយាយដោះសារទៀតទៅ ព្រោះសំដីនេះបោកបានតែក្រុមមនុស្ស១៩៧៩ ឬកូនក្មេងតែប៉ុណ្ណោះ ហើយបើនៅតែថាពិបាកបែបនេះសូមដើរចេញទៅទុកឲ្យគេដឹកនាំម្តង ជាស្រេចហើយ។

ដោយ៖ខ្មែរ សុវណ្ណភូមិ

Written by Kolbot Khmer

May 7, 2016 at 9:28 am