THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

វៀតណាម៖ ឈាមនៃអគ្គនាយកដ្ឋានទី II អាចនឹងត្រូវបានបង្ហូរនៅកម្ពុជា

leave a comment »

cambodia-vietnam-boost-military-exchanges-45705-1808-cambodia-vietnam

Hun Sen and Vietnamese soldiers in Cambodia

សូមអានអត្ថបទនេះ នោះជនរួមឈាមអ្នកនឹងដឹងថាខ្មែរពិតជាត្រូវបានគ្រប់គ្រងដោយយួនពិតមែន។

ដោយ៖ Hoài Nam  ៨ សីហា ២០១៣
………………………
ផលប្រយោជន៍ជាយុទ្ធសាស្រ្តនៃប្រទេសវៀតណាមត្រូវបានរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។

លទ្ធផលនៃការបោះឆ្នោតសភានៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ បានក្លាយជាការបរាជ័យមួយដ៏សែនគ្រោះថ្នាក់ដែលនាំអគ្គនាយកដ្ឋានទី IIនៅក្នុងប្រទេសកម្ពុជាបាត់បង់អស់ ២២ អាសនៈ និងអាចរក្សាបានត្រឹមតែ៦៨ ក្នុងចំនួនកៅអី១២៣នៅក្នុងរដ្ឋសភា។ ការធ្លាក់ចុះក្នុងការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរនេះ គឺបើបោះឆ្នោតត្រឹមត្រូវបក្សប្រជាជនអាចរក្សាកៅអីបានមិនអាចលើសពី 30 កៅអីទេ។ ជាការពិតគណបក្សប្រជាជនកម្ពុជាបានបាត់បង់ទាំងស្រុងនូវភាពស្របច្បាប់ដើម្បីដឹកនាំប្រទេសហើយ។

តំណើរការនៃផែនការណ៍យុទ្ធសាស្រ្តទាំងនោះត្រូវការជាបន្ទាន់នូវក្បាលម៉ាស៊ីននាយកដ្ឋាន II និងការកសាងនូវគំរូយុទ្ធសាស្រ្តមួយថ្មីសម្រាប់ឲ្យចារកិច្ចមិនមែនអ្នកស្រុកនៅកម្ពុជា ប្រសិនបើវាជាការលំបាកក្នុងការរក្សាវត្តមានជនជាតិវៀតណាមក្នុងរយៈពេល១០ទៅមុខទៀត។ ហើយតាមរយៈលទ្ឋផលនេះអាចបណ្ដាលឱ្យមានការរំខាននូវសង្វាក់គឺជាការរីករាលដាលប្រព័ន្ធទៅប្រទេសឡាវដោយវាបានដឹកនាំទៅរកការរំខានធ្ងន់ធ្ងរនៃការបាត់បង់សមត្ថភាពក្នុងការត្រួតពិនិត្យផលប្រយោជន៍នៅក្រៅប្រទេសរបស់វៀត
ណាម។ ភាពគ្មានអំណាចនៅក្នុងតំបន់នឹងនាំមកនូវគ្រោះថ្នាក់ដោយត្រូវ
បានបង្កើតដោយកងកម្លាំងផ្សេងមកជំនួសវិញ។ ផលប្រយោជន៍ជាយុទ្ធសាស្រ្តនៃប្រទេសវៀតណាមត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីភាគខាងត្បូង និងខាងលិច។

Read the rest of this entry »

សំដីដដែលៗរបស់បក្សប្រជាជន៖ គ្រួសារមួយអ្នកនៅពិបាកគ្រប់គ្រង ចុះទំរាំមួយប្រទេស សម្តេចមើលអស់ដែរឬ?

leave a comment »

13179433_945212908933189_7862498719406966374_n

Pang Sokheoun, ប៉ាង សុខៀន

ឃ្លា៖«គ្រួសារមួយអ្នកនៅពិបាកគ្រប់គ្រង ចុះទំរាំមួយប្រទេស សម្តេចមើលអស់ដែរឬ?» ជាឃ្លាដែលយើងបានឭជាញឹកញាប់ និងពេញនិយមនិយាយចេញពីមាត់នៃមេដឹកនាំបក្សប្រជាជន និងអ្នកគាំទ្របក្សប្រជាជន នៅគ្រប់ពេលដែលមានបញ្ហាសង្គមកើតឡើងក្នុងគោលបំណងដោះសារ ធ្វើជាលេសមិនទទួលស្គាល់កំហុសខ្លួន មិនទទួលស្គាល់នូវអសមត្ថភាពរបស់ខ្លួន និងគេចវេសពីការទទួលខុសត្រូវក្នុងនាមជាមេដឹកនាំ ជាបក្សដឹកនាំប្រទេស និងជាអ្នកមានកាតព្វកិច្ចទទួលខុសត្រូវការងារក្នុងតួនាទីតាមផ្លូវច្បាប់របស់ពួកគេ។

ជនរួមឈាមទាំងអស់ត្រូវយល់ថាការគ្រប់គ្រងគ្រួសារមិនដូចការគ្រប់គ្រងប្រទេសជាតិទេ វាអាចពិបាកជាងក៏អាចថាបាន ព្រោះវាជាការគ្រប់គ្រងតាមអារម្មណ៍ តាមមនោសញ្ចេតនា តាមជីវភាព តាមការអប់រំ និងតាមបុគ្គលិកលក្ខណៈរបស់មេគ្រួសារនីមួយយៗ។ ផ្ទុយទៅវិញការគ្រប់គ្រងប្រទេសគឺជាការគ្រប់គ្រងតាម«ច្បាប់ និងស្ថានប័នរដ្ឋបាលជាតិ»។ ច្បាប់ដើរតូជាគំរូ និងជាបន្ទាត់តែមួយសម្រាប់ពលរដ្ឋទូទៅដើម្បីដើរតាមក្នុងសង្គម ហើយស្ថាប័នរដ្ឋបាលរបស់ជាតិ ជាអ្នកអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធិភាពដឹកនាំដោយរដ្ឋាភិបាល និងក្រសួងនានាពីថ្នាក់ជាតិដល់មូលដ្ឋាន។ ជាក់ស្តែងហ៊ុន សែន ដើម្បីអនុវត្តច្បាប់ និងគ្រប់គ្រងប្រទេស ហ៊ុន សែន មិនមែនដឹកនាំប្រទេស ឬធ្វើការគ្រប់គ្រងប្រទេសតែម្នាក់ឯងនោះទេ។ ពោល ហ៊ុន សែន មានជំនួយការ និងទីប្រឹក្សាផ្ទាល់រាប់រយនាក់ ហ៊ុន សែន មានឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីរាប់រយនាក់ មានទីប្រឹក្សា និងជំនួយការឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី រាប់ពាន់នាក់។ ហ៊ុន សែន មានមន្រ្តីតាមក្រសួងរាប់ម៉ឺននាក់ និងមានជំនួយការមន្រ្តីតាមក្រសួងរាប់ពាន់នាក់។ ហ៊ុន សែន មានចៅហ្វាយខេត្ត ចៅហ្វាយខេត្តរងរាប់រយនាក់ និងមានទីប្រឹក្សា និងជំនួយការចៅហ្វាយខេត្ត ចៅហ្វាយខេត្តរងរាប់រយនាក់។ ហ៊ុន សែន មានមន្រ្តីគ្រប់មន្ទីររបស់គ្រសួងនានានៅថ្នាក់ខេត្តរាប់ម៉ឺននាក់។ ហ៊ុន សែន មានមន្រ្តីថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ និងមានដល់ថ្នាក់ក្រុមទូទាំងប្រទេសរាប់សែននាក់។ ហ៊ុន សែន មានមន្រ្តីប៉ូលិស និងមន្រ្តីកងរាជអាវុធហត្ថ រួមទាំងមន្រ្តីអង្គការរដ្ឋាភិបាល កាកកបាទក្រហម ទូទាំងប្រទេស រាប់សែននាក់។ និយាយរួម ហ៊ុន សែន មិនបានធ្វើការម្នាក់ឯងទេ ព្រោះថានៅទីណាក៏មានភ្នែក ឬមនុស្សរបស់ ហ៊ុន សែន ឬរដ្ឋាភិបាល ហ៊ុន សែន ដែរ ចាប់ពីក្បែរខ្លួន ហ៊ុន សែន ដល់ក្រសួងថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ និងថ្នាក់ក្រុម បាតដាលនៃរចនាសម្ព័ន្ធរដ្ឋបាលគ្រប់គ្រងរបស់ជាតិឯណោះ។

ដូច្នេះ សូមឈប់និយាយដោះសារទៀតទៅ ព្រោះសំដីនេះបោកបានតែក្រុមមនុស្ស១៩៧៩ ឬកូនក្មេងតែប៉ុណ្ណោះ ហើយបើនៅតែថាពិបាកបែបនេះសូមដើរចេញទៅទុកឲ្យគេដឹកនាំម្តង ជាស្រេចហើយ។

ដោយ៖ខ្មែរ សុវណ្ណភូមិ

Written by Kolbot Khmer

May 7, 2016 at 9:28 am

The Fate of Miss Tat Marina

leave a comment »

Hun Sen´s Committed Crimes

leave a comment »

ទោសប្រព្រឹត្ត

Written by Kolbot Khmer

November 18, 2015 at 7:51 pm

Posted in Uncategorized

បុព្វហេតុនៃវិនាសសកម្មប្រទេសស៊ីរី៖ ដឹកនាំប្រទេសដាក់ក្នុងស្ថានភាពអាសន្នចំនួន៤៨ឆ្នាំ

leave a comment »

 

ចាប់តាំងពីឆ្នាំ១៩៧០មក ប្រទេសស៊ីរីត្រូវបានដឹកនាំដោយគ្រួសារ «អាសាដ» បន្តអំណាចពីឪពុកមកឲ្យកូនដោយ «ដាក់ប្រទេសក្នុងស្ថានភាពអាសន្នចំនួន៤៨ឆ្នាំ» គឺពីលោក Hafez al-Assad (ឪពុក) ដែលកាន់អំណាចពីឆ្នាំ១៩៧០ មកឲ្យកូនប្រុសបន្តនៅឆ្នាំ២០០០ គឺលោក Bashar al-Assad មកដល់សព្វថ្ងៃ។ វិនាសសកម្មនេះកើតឡើងចាប់ពី៖

១) ខែ មករា ២០១១ មកដោយសារពលរដ្ឋស៊ីរីដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបានធ្វើបាតុកម្មប្រឆាំងរបបដឹកនាំ Bashar al-Assad ទាមទារឲ្យមានការដោះលែងអ្នកទោសនយោបាយ បើកទូលាយសិទ្ធិសេរីភាពនយោបាយ ទទួលយកការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបេតយ្យ និងលុបចោលច្បាប់ដឹកនាំប្រទេសដោយដាក់ប្រទេសក្នុងស្ថានភាពអាសន្នក្នុងរយៈពេល៤៨ឆ្នាំនោះចោលជាបន្ទាន់។ ជាការឆ្លើយតប Bashar al-Assad បានប្រើកម្លាំងទ័ពរបស់ខ្លួនវាយប្រហារ និងសំលាប់បាតុករដោយគ្មានប្រណី។
២) រហូតដល់ចុងឆ្នាំ២០១១ Bashar al-Assad បានដកចៅហ្វាយខេត្តជាច្រើនដែលគាំទ្រពលរដ្ឋចោល និងបានបញ្ជូនកម្លាំងទ័ព រថក្រោះដាក់ពង្រាយគ្រប់ខេត្តក្រុងសំខាន់ៗមួយចំនួននៃប្រទេសដើម្បីកំទេចពលរដ្ឋដែលប្រឆាំងនឹងការដឹកនាំរបស់ខ្លួន។
៣) ខែឧសភា ២០១២ France, UK, Germany, Italy, Spain, Canada និង Australia បានបណ្តេញទូតប្រទេសស៊ីរីពីប្រទេសរបស់ខ្លួនផ្តាច់ទំនាក់ទំនងការទូត។
៤) ខែធ្នូ ២០១២ US, Britain, France, Turkey និង Gulf states (រដ្ឋនៅឈូងសមុទ្រពែរ៍) បានប្រកាសទទួលស្គាល់ក្រុមប្រឆាំងបង្រួបបង្រួមជាតិនៃពលរដ្ឋស៊ីរី។

ការកើតមានចលនាអ៊ីស្លាមនិយមជ្រុល

៥) ខែ មិថុនា ២០១៣ រដ្ឋាភិបាល Bashar al-Assad បានសហការជាមួយក្រុមភាវរកម្ម អ៊ីស្លាមនិយមជ្រុល Hezbollah នៅលីបង់ វាយកំទេចក្រុមអ្នកប្រឆាំង។ ការប្រើប្រាស់អាវុធគីមីត្រូវបានប្រើ ដើម្បីសំលាប់មនុស្សទាំងចាស់ទាំងក្មេងជាង៣០០នាក់។ ការណ៍នេះនាំឲ្យមហាអំណាច អន្តរជាតិ សហគមអារ៉ាប់ និងអង្គការសហប្រជាជាតិថ្កោលទោសរដ្ឋាភិបាល Bashar al-Assad កាន់តែខ្លាំង។
៦) ខែ មេសា ២០១៣ ក្រុម ISIS ចាប់ផ្តើមបង្កើតកម្លាំរបស់ខ្លួននៅក្នុងប្រទេសស៊ីរី និងចាប់ផ្តើមធ្វើសង្រ្គាមដណ្តើមទឹកដីដោយសារប្រទេសស៊ីរីកំពុងវឹកវរ។ ជាលទ្ធផលគឺនាំក្តីវិនាសកាន់តែធ្ងន់ធ្ងររហូតដល់ដូចសព្វថ្ងៃ និងបន្តទៅទៀតមិនដឹងថាពេលណានឹងបញ្ចប់។

ជាការសន្និដ្ឋាន សម្រាប់ពេលនេះ គីពិតជាពិបាកនឹងបញ្ចប់ តែដំណោះស្រាយអាចទៅរួច នឹងអាចប្រើពេលឆាប់ ប្រសិនបើរដ្ឋាភិបាល Bashar al-Assad សហការជាមួយប្រទេសមហាអំណាច ដោយស្មោះត្រង់ ផ្តាច់ទំនាក់ទំនងពីក្រុមភាវរកម្មអ៊ីស្លាម Hezbollah យល់ព្រមឲ្យអន្តរជាតិរៀបចំរដ្ឋាភិបាលថ្មីបណ្តោះអាសន្នតាមបែបលទ្ធិប្រជាធិបតេយ្យ និងរួមគ្នាកំទេចក្រុម ISIS។

ចុងក្រោយ ខ្មែរ សុវណ្ណភូមិ សូមអំពាវនាវដល់មេដឹកនាំផ្តាច់ការទាំងឡាយ ជាពិសេសមេដឹកនាំខ្មែរ សូមមេត្តាគិតពីប្រយោជន៍ជាតិ និងពលរដ្ឋជាសំខាន់ តែមិនត្រូវស្រឡាញ់អំណាច និងចាត់ទុកប្រទេសជាតិជាកម្មសិទ្ធផ្តាច់មុខរបស់គ្រួសារខ្លួន ឬបក្សខ្លួនឡើយ។ ព្រោះទង្វើបែបនេះនឹងនាំក្តីវិនាសដល់ជាតិយ៉ាងពិតប្រាកដ។
ខ្មែរ សុវណ្ណភូមិ

 

 

Written by Kolbot Khmer

November 18, 2015 at 7:30 pm

Posted in Uncategorized

Mr. Ban Kimoon Reacted Against the Arrest Warrant for the Opposition leader

leave a comment »

UN concern

Written by Kolbot Khmer

November 18, 2015 at 7:23 pm

Posted in Uncategorized

$US 500 millions, Hun Sen´s Wealth as of 2005

leave a comment »

គិតត្រឹមឆ្នាំ២០០៥ ហ៊ុន សែន មានលុយ៥០០លានដុល្លា ចុះទំរាំឆ្នាំ២០១៥? ជាការពិត ហ៊ុន សែន ជាជនលួចជាតិ និងមានបាតដៃប្រឡាក់ឈាម….។ ជនរួមឈាមខ្មែរ ដែលបានមកស្រុកក្រៅ បងប្អូនអាចសួរពួកបរទេសណាក៏បានឲ្យតែដឹងពីរឿងនយោបាយ គឺអាចនិយាយថា៩៩,៩៩% ចាត់ទុក ហ៊ុន សែន ជាមនុស្សអាក្រក់ជួរជាតិ!

Read the original article: Here

ទ្រព្យ ហ ស

$US 500 millions, Hun Sen´s Wealth as of 2005

 

Written by Kolbot Khmer

November 18, 2015 at 7:18 pm

Posted in Uncategorized