THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

Posts Tagged ‘កាត់ភូមិឲ្យយួន

អ្នក​ជំនាញ​ព្រំដែន៖ សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ អាច​កម្ពុជា​បាត់​ភូមិ​ច្រើន

leave a comment »

ចរិកមេដឹកនាំខ្មែរតែងតែមានមោទនភាពខ្លួនមិន ថាអស់ដី អស់ ប្រទេសទេ …. យើងមិនយកគំរូតាមពួក អស់លោក ឡើយ។

ដោយ តាំង សារ៉ាដា
2012-07-20

ទោះ​បី​មាន​ភស្តុតាង និង​ការ​ចោទ​ប្រកាន់​ជាច្រើន​ពី​មហាជន​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ជួយ​សម្រួល ឬ​បាន​កាត់​ទឹក​ដី​របស់​ខ្លួន​ទៅ​ឲ្យ​ប្រទេស​វៀតណាម នោះ​ក៏​ដោយ ក៏​មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ខ្មែរ នៅ​តែ​មាន​គំនិត​សុទ្ធិ​និយម

ហើយ​មន្ត្រី​ទាំង​នោះ​ថ្លែង​ការពារ​ថា កម្ពុជា​កំពុង​បោះ​ជំហាន​ដ៏​ត្រឹមត្រូវ និង​ធ្វើ​កិច្ចការ​ដោយ​ស្រប​ច្បាប់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ញាតិ​ជិត​ខាង​របស់​ខ្លួន។

មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា​នៃ​រដ្ឋាភិបាល នៅ​តែ​ប្រកាន់​ជំហរ​ប្រកប​ដោយ​មោទនភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​នៅ​ភាគ​ខាង​កើត​ថា កំពុង​ធ្វើ​ឡើង​ស្រប​ទៅ​តាម​នីតិវិធី​ច្បាប់ និង​ឆន្ទ​ជាតិ​ពិត​ប្រាកដ។

ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ខ្មែរ​សឹង​គ្រប់​ជំនាន់​តែង​ប្រកាន់​ខ្ជាប់​នូវ​ផែនទី​ខ្នាត ១​លើ​១រយ​ពាន់ ដែល​ដាក់​តម្កល់​ក្នុង​អង្គការ​សហប្រជាជាតិ យក​មក​ដោះស្រាយ​ជាមួយ​ប្រទេស​ជិត​ខាង​ជានិច្ច។

ផ្ទុយ​ទៅ​វិញ ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា កាល​ពី​ខែ​តុលា ឆ្នាំ​២០០៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ជាមួយ​លោក ផាំ វ៉ាន់ខៃ នាយក​រដ្ឋមន្ត្រី​វៀតណាម​ក្នុង​ទីក្រុង​ហាណូយ ជា​សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ស្ដីពី​ការ​កំណត់​ព្រំដែន​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ​នោះ ឲ្យ​មាន​ភាព​ស្រប​ច្បាប់។ សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ នេះ ធ្វើ​ឡើង​ដោយ​លោក ហ៊ុន សែន រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ ជាមួយ​លោក ង្វៀង កូថាច់ រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម ខណៈ​កម្ពុជា​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​វៀតណាម។

សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ នេះ បាន​ភ្ជាប់​នូវ​ផែនទី​ចំនួន ៤០ផ្ទាំង ជា​ផែនទី​ប្រភេទ UTM ខ្នាត ១​លើ​៥០ពាន់ គូស​ដោយ​រដ្ឋាភិបាល​វៀតណាម និង​សហរដ្ឋអាមេរិក។ Read the rest of this entry »

Advertisements

សេចក្តីអំពាវនាវ

leave a comment »

Written by Kolbot Khmer

July 16, 2012 at 10:30 am

ហេតុអ្វីបានជានៅតែបែបនេះ?

leave a comment »

បើអ្នកមិនខ្វល់ខ្វាយចំពោះទឹកដីរបស់អ្នកទេ អ្នកនឹងត្រូវក្មេងជំនាន់ក្រោយចោទអ្នកថាជាមនុស្សអត់បាន
ការ និងជាមនុស្សអត្មានិយមជារៀងរហូត