THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

Posts Tagged ‘កំណាព្យ

Poem by Hun Xen

leave a comment »

កំណាព្យ

Advertisements

Written by Kolbot Khmer

September 2, 2013 at 6:11 am

យួនដឹកភ្ញៀវបរទេស សូត្រកំណាព្យ

leave a comment »

និពន្ធដោយ៖ខ្មែរ សុវណ្ណភូមិ
ថ្ងៃទី៥ កុម្ភៈ ២០១៣
——————————-

ដឹតញៀវដើរលេន នៅណុងទឹកបឹង
ញៀវខំសាឡឹង ម៉ានថាអាន់ស្ម៊ែរ
តាមពិតអាន់យួន អ្នកមានគូនគេ
អាន់មកចូយស្ម៊ែរ សាបសិបស្នាំមុន។

ដឹតញៀវដើរលេន មើលនំកងរ៉ី
ឌីដូវដឹកដី ស្ម៊ែរអត់យកពន្ធ
អាន់នៅតាមចិត្ត ចាប់ត្រី លួចប្លន់
ជុះអត់ប៉ាគន់ ស៊្មែរផឹកអាត់ន៍អាន់។

អាន់ប្រាប់ទេសចរណ៍ មកលេងស្រុកស្ម៊ែរ
អង្គរបស់គេ ថាឡូវអាន់កាន់
មានបង សុខ គង់ លុយម៉ាសាឡាន់
ស្ម៊ែរបានត្រឹមកាន់ ស៊ែកអង្គរយើង។

សាបាយដល់ហើយ ឌីដូវទៅណា
ឌីតាមជលសារ អាន់ដឹកមិនស្មើង
មើលនំកងរ៉ី បឹងទឹកសាបយើង
អាន់ជូនចុះឡើង បានលុយចយអើយ។

យយនដេកកងរិ

ពៅកូនអ្នកស្រែ

leave a comment »

រូបស្រីនៅតូចតែចិត្តរឹងមាំ
រលកគគ្រាំពៅមិនស្លុតអ្វី
ពៅមាំទាំងកាយមាំទាំងស្មាតី
ទោះទឹកជន់ក្តីពៅមិនដែលខ្លាច។

 

ពៅជាអ្នកស្រែត្រូវតែលុតដំ
សង្ឃឹមលោកធំ ដូចរំពឹងមេឃ
ពេលមានគ្រោះជន់មានទឹកបាចសាច
អ្នកមានអំណាចគេមិនខ្វល់ឡើយ។ 
………..
កុលបុត្រ

Written by Kolbot Khmer

September 19, 2012 at 5:42 pm

គេងឳបទុក្ខា …រាត្រីសួស្តី!

leave a comment »

កណ្តាលរាត្រី ងងឹតសូន្យឈឹង 
ខេមរាឈប់ទ្រឹង លាចូលនិន្រ្ទា
នៅក្នុងហដ្ឋាន បាត់ក្តៅរងារ
គ្មានអ្វីយីយា ជីវិតសង្វារ។

ដោយឡែកតែខ្ញុំ នៅតែម្នាក់ឯង
កណ្តោចកណ្តែង ក្នុងស្បៃអន្ធការ
ប្រឹងសំងំគេង ទាំងចិត្តខ្លោចផ្សា
នៅក្នុងលោកា ជីវិតគ្មានន័យ។ 

គេងផ្ទាល់ធរណី គ្មានមុងគ្មានភួយ
គេងឳបទុកព្រួយ ទឹកភ្នែករាល់ថ្ងៃ
មិនដឹងកាលណា ស្គាល់មុងភួយថ្លៃ
ឈប់គេងនឹងដី គេងផ្ទះនឹងគេ។ 

រាត្រីសួស្តី!!!

Written by Kolbot Khmer

September 16, 2012 at 6:26 pm

ជិវិតអ្នកក្រ

leave a comment »

គេអ្នកមានផ្ទះ គេបានស្រួលប្រាណ
ចប់ការ សម្រាន មានគ្រែ ពូកភួយ
មានមុង កន្ទេល មានខ្នើយមុខក្រោយ
កង្ហាបក់ផើយ ម៉ាស៊ីនត្រជាក់។

ឯខ្ញុំអ្នកក្រ គ្មានដីគ្មានផ្ទះ
ដើរដាក់ខ្លួនប្រាស់ ដេកគ្មានទីជាក់
ទីណាក៏ផ្ទះ ទីណាក៏ស្នាក់
រស់ដើរសស្រាក់ គេជេរគេស្តី។

សង្ឃឹមលោកធំ ដូចសង្ឃឹមផ្កាយ
លោកនៅសែនឆ្ងាយ ពីរាស្រ្តក្រក្រី
ទោះខ្ញុំអត់បាយ ទោះគេប្លន់ដី
ក៏លោកធំថ្លៃ មិនដែលដឹងលឺ។

កុលបុត្រ
ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២

 

Written by Kolbot Khmer

September 16, 2012 at 9:02 am

នាទីកំណាព្យ៖«ក្នុងកែវភ្នែកអូន» ដោយ កញ្ញា សម សុគន្ធា

leave a comment »

ក្ន

នាទីកំណាព្យ៖«ខ្នង» ដោយ សម វិជ្ជា

leave a comment »