THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

Posts Tagged ‘មកពីមេដឹកនាំខ្មែរល្ងង់ទើបមានតំបន់ត្រួតស៊ីគ្នាតាមសន្ធិសញ្ញាយួនសៀម១៩

មកពីមេដឹកនាំខ្មែរល្ងង់ទើបមានតំបន់ត្រួតស៊ីគ្នាតាម សន្ធិសញ្ញា យួនសៀម១៩៩៧៖ លោកសុខ អាន និងប្រតិភូថៃពិភាក្សាអំពីដែនសមុទ្រត្រួតស៊ីគ្នា

leave a comment »

(អត្ថបទចុះផ្សាយនៅថ្ងៃ 27-07-2012, 5:19 pm) | ដោយ កញ្ញា បូរ

ភ្នំពេញ៖ នៅក្នុងជំនួបជាមួយប្រតិភូព្រឹទ្ធសភាថៃនៅរសៀលនេះ លោកឧបនាយករដ្ឋ​មន្ត្រីសុខ​អាន និងភាគីថៃបានពិភាក្សាគ្នាអំពីដែនសមុទ្រ ត្រួតស៊ីគ្នារវាងកម្ពុជានិងថៃ​ក្នុងគោលដៅឈានទៅធ្វើអាជីវកម្មរួមគ្នា។

ប្រទេសកម្ពុជានិងថៃបានជួបពិភក្សាគ្នា នៅថ្ងៃសុក្រនេះអំពីដែនសមុទ្រត្រួតស៊ីគ្នា។ កិច្ចពិ ភាក្សានេះបានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រីក្រុងភ្នំពេញ។ គោលដៅ​គឺ​ដើម្បី ធ្វើអា ជីវកម្មប្រេង និងឧស្មន័ រួមគ្នា ក៏ដូចជាដើម្បីគូសវាសខណ្ឌ័សីមាព្រំ​ដែន​សមុទ្ររវាង ប្រទេស ទាំងពីរដែរ។ នេះបើយោងតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រីដែលបាននាំពាក្យនៃជំនួបប្រាប់ក្រុមអ្នកកាសែត។

លោកសុខ អាន បានទទួលជួបគណៈប្រតិភូថៃនៅរសៀលនេះគឺបន្ទាប់ពីលោកបាន​វិល​ត្រឡប់ពីព្យាបាលជំងឺនៅឯប្រទេសសាំងហ្គាពួរវិញ។ លោកមានសុខភាពល្អជាធម្មតា​ទេ។កិច្ចពិភាក្សាអំពីដែនសមុទ្រត្រួតស៊ីគ្នានេះក៏មានការចូលរួមពីគណៈកម្មាធិការព្រំដែន និងអាជ្ញាធរប្រេងកាតផងដែរ។ លោក សុខ អាន បានអះអាងពេលចេញពីជំនួបថា ភាគី​កម្ពុជាបានធ្វើបទបង្ហាញអំពីអ្វីដែលកម្ពុជាចង់បានក្នុងបញ្ហាសមុទ្រត្រួតស៊ីគ្នានេះ៕