THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

Posts Tagged ‘border issue

កូនខ្មែរត្រូវតែក្លាហាន

leave a comment »

ក្នុងនាមជាពលរដ្ឋខ្មែរ ជាជាតិសាសន៍ខ្មែរ មានឈាមជាខ្មែរ កើតលើទឹកដីខ្មែរ និងមានដូនតាជាខ្មែរ យើងគ្មានអ្វីត្រូវខ្លាចចង្អុលមុខពូជសាសន៍រមិលគុណខ្មែរ ឈ្លានពានខ្មែរ និងមេដឹកនាំក្បត់ជាតិខ្មែរនោះទេ។ នេះជាកាតព្វកិច្ចរបស់យើងក្នុងនាមជាជនជាតិខ្មែរ។

15027547_1092091474245331_652980309401356499_n

កូនខ្មែរប្រឆាំងយួនឈ្លានពាន

គ្មានអ្នកណានិយាយបោកខ្មែរនិងការពារយួនបានល្អជាង ហ៊ុន សែន ទេ

leave a comment »

ស្រង់សំដីហ៊ុន សែន និយាយនៅពេលចែកសញ្ញាប័ត្រនិស្សិត CUS

«ទាក់ទងបញ្ហាដីលើសនេះ សម្តេចតេជា ហ៊ុន សែន បានជំរាបទៅលោកឧបនាយករដ្ឋមន្ត្រីវៀតណាម ឲ្យជំរាបទៅប្រ​ជាពលរដ្ឋ​វៀតណាមវិញថា “អាបញ្ហាដីលើសនេះ មិនមែនកម្ពុជា យកពីវៀតណាម យកពីឡាវ យកពីថៃទេ។ ខ្មែរឯណាមាន​លទ្ធភាពទៅ​យក​ដីពីវៀតណាម ដល់ទៅរាប់រយគីឡូម៉ែត្រនោះ? ឥឡូវទៅជាចំណោទមួយ ពីមុនគេថា ខ្មែរកាត់ដីឲ្យវៀតណាម រាប់រយរាប់ពាន់​គីឡូម៉ែត​ការ៉េ ដល់យើងបញ្ចេញតួលេខរបស់យើងនេះ ប្រជាជនវៀតណាម ចាប់ផ្តើមឆ្ងល់ម្តងហើយ ដោយគេឆ្ងល់ថា វៀតណាមកាត់ដីឲ្យខ្មែរជាង ៣០០ គីឡូម៉ែត្រការ៉េវិញម្តង?”។

សម្តេចហ៊ុនសែន បានបន្ថែមថា “បញ្ហានៅត្រង់នេះ គឺបច្ចេកវិទ្យានៃការវាស់ដី កាលពេលនោះ មិនមានភាពច្បាស់លាស់ និងតំបន់ខ្លះ ចូលអត់បានទេ គឺជាតំបន់តស៊ូឥស្សរៈ និងខ្លះជាតំបន់ព្រៃភ្នំ ទើបកម្ពុជា មានផ្ទៃក្រឡាដី ១៨១.០៣៥ គីឡូម៉ែត្រការ៉េ។ ដល់ពេលវាស់ឥឡូវ វាធំជាងនេះ”។

សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានមានប្រសាសន៍បញ្ជាក់ទៀតថា “យើងអត់បានទៅយកដីពីវៀតណាម ពីឡាវ និងអត់បានទៅយកដីពីថៃទេ។ គឺគ្រាន់តែវាស់លើផ្ទៃដី នៃព្រំដែនរបស់ខ្លួនតែប៉ុណ្ណោះ តាមបច្ចេកវិទ្យាថ្មី។ ដូច្នេះសូមបញ្ជាក់ ព្រោះថា ជួនកាលរឿងនេះ ក៏បានទៅជាការសង្ស័យ សម្រាប់ប្រជាជនវៀតណាម ចំពោះរដ្ឋាភិបាលវៀតណាមដែរ ហើយក៏សម្រាប់ឡាវ ឬក៏រហូតដល់ថៃទៀតផង”។»

សំគាល់

  1. រឿងខ្មែរថាមានផ្ទែដីលើស ហើយយួនឆ្ងល់ថាយួនកាត់ដីឲ្យខ្មែរមានតែយួននោះមានភាពល្ងីល្ងើដូចហ៊ុន សែនទើបឆ្ងល់បែបនេះ។ រឿងសំខាន់គឺដីវាស់មិនទាន់នឹងចប់ជាមួយយួនផងកុំថាឡើយដល់វាស់រួចជាមួយឡាវនិងថៃ ចុះរឿងអីខ្មែរដឹងថាចំណេញដី?
  2. ហ៊ុន សែន និយាយដូចក្មេងអាយុ២ឆ្នាំ។ តើការវាស់ដីប្រទេសដែល ដឹងថាធំជាងមុនគេដើរវាស់មួយម៉ែត្រម្តងៗឬយ៉ាងណាបានជា ហ៊ុន សែនអះអាងកាលបារាំងវាស់ចូលអត់ដល់ ជាតំបន់ភ្នំ? តាមពិតក្រែងគេវាស់តាមរូបមន្តធរណីមាត្រ ផ្អែកលើមាត្រដ្ឋាន និយាមការ ខ្សែស្រប ខ្សែបណ្តោយ ខ្សែទទឹង ទេអី? ហើយបើវាស់តាមរូបមន្តនេះដែរ ហេតុដូចម្តេចបានជាលើស? បារាំងចេះគណិតនិងធរណីមាត្រចាញ់ ហ៊ុន សែន និង វ៉ា គិមហុងមែនទេ? 

ចឹងបាន ហ៊ុន សែនប្រឹងលក់ព្រៃ លក់ភ្នំឲ្យអស់ដើម្បីស្រួលដើរ​វាស់ផ្ទៃដី​ស្រុកខ្មែរ។ 

តើខ្មែរណាខ្លះជឿ ហ៊ុន សែន ហើយមាននិស្សិតខ្លះទេ?