THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

លក់គ្មានសល់ និងមិនគួរឲ្យជឿ៖ផ្ទះតា ម៉ុក នៅ​តាកែវ​នឹង​ក្លាយ​ជា​សាកល​វិទ្យា​ល័យ​ឯក​ជន

leave a comment »


Ta Mok House Takeo

ទីតាំង​ផ្ទះ​តា​ ម៉ុក នៅ​ខេត្ត​តាកែវ កំពុង​សង់​ជា​សាកល​វិទ្យាល័យ។ រូប Alan Parkhouse

Ta Mok´s residence

សំគាល់៖ ផ្ទះនេះមានទីតាំងល្អឥតខ្ចោះ នៅកណ្តាលបឹង ខែវស្សាព័ទ្ធទៅដោយទឹកបឹងតាកែវ ផ្កាឈូករហង់ និងជាទីតាំង ប្រវត្តិសាស្រ្តថែមទៀត អាចទុកជាតំបន់ទេសចរណ៍រកចំណូលចូលជាតិមិនទេ… សោកស្តាយ!

Wednesday, 29 August 2012 ម៉ៃ ទិត្យថារ៉ា – Stuart White
Source: Phnom Penh Post

ភ្នំពេញៈ ទីតាំង​ផ្ទះ​អតីត​កម្មាភិបាល​របប​ខ្មែរ​ក្រហម ដែល​ជា​រដ្ឋាភិបាល​មាន​ឈ្មោះ​ល្បី​ល្បាញ​ខាង​សម្លាប់​បញ្ញ​វន្ត អាចនឹង​ប្រែ​ក្លាយ​ទៅ​ជា​គ្រឹះ​ស្ថាន​ឧត្តម​សិក្សាមួយ គឺ​សាកល​វិទ្យាល័យ​បៀល​ប្រាយ​(BBU)​ដែល​ជារឿង​មិន​គួរ​ឲ្យ​ជឿ។ នេះ​បើ​តាម​មន្ត្រី​រដ្ឋបាល​ម្នាក់ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ។

ប្រភពដដែល ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​សារ​ថាគាត់​ពុំ​មាន​សិទ្ធិ​និយាយ​អំពី​បញ្ហា​នេះ បាន​ឲ្យ​ដឹង​ថា អតីត​លំនៅ​ដ្ឋាន​របស់​មេដឹក​នាំ​ចុង​ក្រោយ​ក្នុង​របប​ខ្មែរ​ក្រហម គឺ​លោក ឈិត​ ជឿន ដែល​គេ​គ្រប់​គ្នា​ស្គាល់​ថា តា ម៉ុក នោះ បច្ចុប្បន្ន​ត្រូវ​បាន​ជួស​ជុល​កែ​លម្អ​ឡើង​វិញ​ហើយ ទុក​សម្រាប់​ជា​ទីតាំង​សាកល​វិទ្យាល័យ​នៅ​ខេត្ត​តាកែវ នៅ​ឆ្នាំ​សិក្សា ២០១២​-​២០១៣​នេះ។

សាកលវិទ្យា​ធិការ នៃ​សាកល​វិទ្យាល័យ​បៀល​ប្រាយ គ្រាន់​តែ​បញ្ជាក់​ប្រាប់​ថា សាកល​វិទ្យា​ល័យ​នេះ​គ្រោង​នឹង​ពង្រីក​សាខា​របស់​ខ្លួន។

លោក ជ័យ វីរៈ សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​បៀល​ប្រាយ បាន​មាន​ប្រសាសន៍​ថា ការ​ចុះ​ឈ្មោះ​របស់​សិស្សា​នុសិស្ស​​នៅ​ក្នុង​ឆ្នាំសិក្សា​ថ្មីនេះ នឹង​ក្លាយ​ជា​ការ​ចាំ​បាច់​សម្រាប់​ការ​ពង្រីក​ទីតាំង តែ​ពេល​នេះ​ការ​ពង្រីក​ទីតាំង​ថ្មី​នៅ​អតីត​គេហដ្ឋាន​របស់​តា ម៉ុក នេះ គឺ​គ្រាន់​តែ​ជា​ពាក្យ​ចរាម​អារ៉ាម​តែ​ប៉ុណ្ណោះ​ទេ។

លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ជាអង្គ​ការ​ដែលធ្វើ​ការ​ស្រាវ​ជ្រាវ​ពី​របប​ខ្មែរ​ក្រហម បាន​មាន​ប្រសាសន៍​ដែរ​ថា នឹង​ទាម​ទារ​យក​ផ្ទះ​នោះ​សម្រាប់​បម្រើ​ការ​ដល់​ការ​សិក្សា​របស់​បញ្ញវន្ត និង​ជួយ​ឲ្យ​សិស្សា​នុសិស្ស បាន​យល់​ដឹង​ឲ្យ​កាន់​តែ​ច្រើន​អំ​ពី​របប​មួយ​ដែល​បាន​ធ្វើ​ទុក​បុក​ម្នេញ ចំពោះ​បញ្ញវន្ត​យ៉ាង​ព្រៃ​ផ្សៃ។

ដោយលើកឡើង​ពី​សារៈ​សំខាន់​នៃ​ការ​រក្សា​ស្ថាបត្យកម្ម​ដើម​និង​ការ​ភ័យ ខ្លាច​បាត់​បង់​ប្រវត្តិ​សាស្រ្ត​ដ៏​សំខាន់​នេះ លោក​ ឆាំង យុ មាន​ប្រសាសន៍​ថា​៖«​ដើម្បី​ស្វែង​យល់​ពី​ប្រវត្តិ​សាស្រ្ត​នៃ​របប​ខ្មែរ ក្រហម គឺ​យើង​ត្រូវ​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ដល់​ទី​កន្លែង»។

លោកបន្តថា៖«​អ្នក​អាច​ដឹង​ពី​នយោបាយ​តាម​រយៈ​ស្ថាបត្យកម្ម ក៏​ដូច​ជា​អ្វី​ដែល​ខ្ញុំ​គិត​ដែរ វា​នឹង​ប្រាប់​អ្នក​នូវ​រឿង​រ៉ាវ​ជា​ច្រើន​ដែល​ពួក​គេ​ចង់​ដឹង»។

មេបញ្ជាការ​ភូមិភាគ​និរតី ក្នុង​របប​ខ្មែរ​ក្រហម ដែល​មាន​ឈ្មោះ​ក្រៅថា តាម៉ុក និង​ជា​អ្នក​សម្លាប់​សត្វ ត្រូវ​បាន​តែង​តាំង​ជា​មេ​បញ្ជាការ​ទ័ព​ក្នុង​របប​កម្ពុជា​ប្រជាធិប​តេយ្យ ក្នុង​ឆ្នាំ ១៩៧៧ និង​ត្រូវ​បាន​រាយការណ៍​ថា បាន​គ្រប់​គ្រង​ក្រុម​បោស​សម្អាត​ផ្ទៃ​ក្នុង​ទូទៅ ដើម្បី​កម្ចាត់​កម្មាភិបាល​ដែល​មិន​ស្មោះ​ត្រង់។

ក្រោយពីការ​ដួល​រលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ហៅ​របប​ខ្មែរ​ក្រហម​នេះ មក​ទីបំផុត​តា ម៉ុក បាន​លា​ចេញ​ពី​ការ​គ្រប់​គ្រង​ចលនា​របស់ ប៉ុល ពត និង​បាន​ចូល​រួម​ក្នុង​សង្គ្រាម​ទ័ព​ព្រៃ រហូត​ដល់​ត្រូវ​​ចាប់​ខ្លួន​ក្នុង​ឆ្នាំ ១៩៩៩។

តា ម៉ុក បាន​ស្លាប់​ដោយ​វ័យ​ជរា​របស់​គាត់​ នៅ​មន្ទីរ​ឃុំ​ឃាំង​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៦។

ខុសពីមេដឹកនាំ​ខ្មែរ​ក្រហម​ឯ​ទៀត ដែល​មិន​ព្រម​ចុះ​ចូល​នឹង​រដ្ឋាភិបាល​នៅ​ស្រុក​អន្លង់​វែង ផ្ទះ​របស់​តា ម៉ុក នៅ​ខេត្ត​តាកែវ មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​តំបន់​បែង​ចែក​កាល​ពី​ខែ​សីហា ឆ្នាំ​២០១១ តាម​បញ្ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​បង្កើត​គណៈ​កម្មាធិការ​មួយ ដើម្បី​ប្រែ​ក្លាយ​អគារ​ដែល​ពាក់​ព័ន្ធ​នឹង​របប​ខ្មែរ​ក្រហម សម្រាប់​ធ្វើ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្រ្ត​នោះទេ៕ BP

Leave a comment