THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ត្រូវអាន និងស្វែងយល់៖ បើអត់យួនឈ្លានពានថ្ងៃ៧មករា តើខ្មែរត្រូវស្លាប់ទាំងអស់មែនទេ?

leave a comment »

បើអត់យួន

ចម្លើយ៖ ១០០% គឺអត់ទេ!

មូលហេតុ៖

១) នៅចុងខែកញ្ញា ឆ្នាំ១៩៧៨ នៅទីក្រុងហ្សឺណែវ មហាសន្និបាតក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៣៣ត្រូវបានបើកការពិភាក្សាអំពី «អំពើរំលោភសិទ្ធិមនុស្សនានានៅលើពិភពលោក»។ ក្នុងមហាសន្និបាទនោះ អ្នកការទូតអង់គ្លេសបានលើកឡើងពីការរំលោភសិទ្ធិមនុស្សរបស់ខ្មែរក្រហមទៅលើប្រជាជនឯង។ ប្រទេសធំៗនៅលើពិភពលោកមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង អំពីទង្វើដ៏សាហាវឃោរឃៅនេះដែលបានសម្លាប់រង្គាល និងធ្វើទារុណកម្មលើជាតិសាសន៍ឯងយ៉ាងដូច្នេះ ដែលពីមុននៅលើពិភពលោក គេត្រឹមតែដឹងថា ហ៊ីត្លែរសម្លាប់ជាតិសាសន៍ជ្វីប ដែលមិនមែនជាជាតិសាសន៍អាល្លឺម៉ង់ខ្លួនឯងតែប៉ុណ្ណោះ។

ពេលនោះអ្នកការទូតតំណាងប្រទេសយួនដែលជាប្រទេសមួយស្ថិតនៅក្នុងកិច្ចប្រជុំមានការជំទាស់យ៉ាងខ្លាំង រួមទាំងចិន និងសូវៀតផងដែរ។

២) បន្ទាប់ពីទទួលបានរបាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាក្រោមរបបខ្មែរក្រហម មហាសន្និបាត នៃអង្គការសហប្រជាជាតិ បានសម្រេចដំណោះស្រាយបញ្ហាកម្ពុជា នូវ Resolution A/33/516 នាថ្ងៃទី ១១ ខែ តុលា ឆ្នាំ ១៩៧៨ ដើម្បីជួយពលរដ្ឋកម្ពុជា។

ក្នុងស្ថានភាពនេះ ប្រទេសយួនមិនអាចឲ្យបាត់បង់ឳកាសនេះបានទេ ព្រោះថាប្រសិនបើកងកម្លាំងអង្គការសហប្រជាជតិចូលរំដោះប្រជាពលរដ្ឋខ្មែរ នោះវានឹងនាំឲ្យ៖
Read the rest of this entry »

៧ មករា ជាថ្ងៃយួនប្តូរយុទ្ធសាស្រ្តសំលាប់ និងឈ្លានពានខ្មែរ

leave a comment »

morning
ជនរួមឈាមជាទីគោរព,

សូមបញ្ជាក់ថា គ្រួសារ ខ្មែរ សុវណ្ណភូមិ មិនដែលគិតថាវាជាថ្ងៃកំណើតទី២ អ្វីនោះទេ ហើយក្រុមមនុស្សមាន ហ៊ុន សែន ជាស៊ីម និង ហេង សំរិន ក៏មិនមែនជាអ្នកមករំដោះខ្មែរដែរ។ មនុស្សទាំងនេះគ្រាន់តែជាកូនអុកយួនយកមកបន្តុប បន្លំភ្នែកខ្មែរ និងអន្តរជាតិតែប៉ុណ្ណោះ។

ជារួម ទិសដៅរបស់យួនគឺសំលាប់ខ្មែរឲ្យផុតពូជតាមរយៈរបបប៉ុលពត រួចនឹងលេបត្របាក់ទឹកដីខ្មែរ។ តែយួនបរាជ័យដោយក្នុងជួរមេដឹកនាំប៉ុលពត (សូមបញ្ជាក់៖ ប៉ុលពតមានពីរប្រភេទគឺក្រុមប៉ុលពតចំណុះយួន និងក្រុមប៉ុលពតប្រឆាំងយួន) មានអ្នកប្រឆាំងយួនកាន់តែច្រើន និងចង់បានឯករាជ្យពីយួន ជាពិសេស គឺចរន្តអន្តរជាតិបាននឹងកំពុងរៀបចំជួយកម្ពុជានាពេលនោះ។ ដូច្នេះ បើទុកឲ្យអន្តរជាតិជួយ ពេលនោះគឺយួននឹងបាត់បង់ឳកាសបន្តសំលាប់ខ្មែរ និងគ្រប់គ្រងទឹកដីខ្មែរជារៀងរហូត។

យើងគួរពិចារណាករណីដូចតទៅ៖
Read the rest of this entry »

ហ៊ុន សែន នាំគ្រួសារទៅថ្វាយបង្គុំមេដឹកនាំយួន

leave a comment »

ឆ្នាំនេះមិនដឹងថា ហ៊ុន សែន បានលួចទៅថ្វាយបង្គំយួនជាលក្ខណៈឯកជនដូចឆ្នាំមុនៗហើយឬនៅសម្រាប់គុណថ្ងៃ ៧ មករា?

ហ៊ុន សែន នាំកូនចៅទៅគោរពយួន

មូលហេតុអ្វីបក្សប្រជាជនមិនទៅពឹងប្រទេសផ្សេងក្រៅពីយួន?

with 2 comments

ចោទគេថាមិនទៅពឹងចិន ពឹងថៃ និងពឹងអាមេរិកមកជួយ តែខ្លួនក៏មិនបានទៅពឹងប្រទេសទាំងនោះដែរ ហើយបែជាទៅពឹងយួនទៅវិញ។ តាមពិតវាគ្រាន់តែជា រូបភាពរបស់យួនឈ្លានពានសោះ ហើយខ្មែរមួយចំនួនបែជានាំគ្នាក្រាបសំពះឃាតករ និងជាតិសាសន៍ដែលបានសំលាប់ប្រទេសនិងជាតិសាសន៍ខ្លួនទៅវិញ។

ឆ្លើយតប

The real picture of Youn´s politic in Cambodia

leave a comment »

រូបភាពនយោបាយយួន

ចំណងដៃ៧មករា ២០១៥

leave a comment »

នេះជារូបភាពនៃការរុះរើ ដុតបំផ្លាញ បណ្តេញពលរដ្ឋពីពិលំនៅដ្ឋាន ប្លន់យកដីពលរដ្ឋនៅ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ក្រុងភ្នំពេញថ្ងៃទី៧ មករា ២០១៥។

សំគាល់៖សម័យហ៊ុន សែន ការមានប័ណ្ណកម្មសិទ្ធ គឺគ្មានប្រយោជន៍អ្វីទេ ព្រោះច្បាប់គ្រាន់តែជាអក្សរនៅលើជាក្រដាសដែលមានប្រយោជន៍ពេលពួកហ៊ុនសែន ត្រូវការ តែវាគ្រាន់តែជាសំរាមពេលពួកហ៊ុនសែន មិនត្រូវការតែប៉ុណ្ណោះ។ ជារួមពួកមេដឹកនាំបម្រើបរទេសមិនដែលប្រើច្បាប់ប្រទេសជាតិជាមូលដ្ឋានសម្រាប់ការដឹកនាំជាតិឡើយ តែពួកគេប្រើសំដីរបស់ពួកគេជាច្បាប់។

រូបភាព៖Kim laurent

10456451_378540828981490_6920209817087604469_n 10888378_834627136597026_2771977921206329129_n 10888506_834626996597040_1120909911706587990_n 10891880_378540475648192_3388909925578296882_n 10898327_834626969930376_2225532213507259808_n 10906410_378541405648099_4899008387856025036_n

ភាពខុសគ្នាននៃដំណើរឆ្ពោះទៅទិសខាងលិចរវាងខ្មែរនិងយួន

leave a comment »

បើជនរួមឈាមខ្លះនៅតែមិនយល់ចំពោះគ្រោះថ្នាក់ជាតិ ហើយនៅតែគិតថាយួនស្មោះត្រង់ នោះអ្នកបាននឹងកំពុងចូលរួមលក់ទឹកដីមាតុភូមិរបស់ខ្លួនឲ្យយួនហើយៗអ្នកក៏មិនខុសពីស្តេចជ័យជេដ្ឋាទី២ និង ហ៊ុន សែន ដែរ ហើយអ្នកនឹងក្លាយជាមនុស្សដែលធ្វើឲ្យប្រវត្តិសាស្រ្តថ្កោលទោសជារៀងរហូត។

ដំណើរឆ្ពោះទៅទិសខាងលិច

Follow

Get every new post delivered to your Inbox.

Join 5,958 other followers