THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ចំណុចតូចមួយអាចបញ្ជាក់បានថា ហ៊ុន សែន ជាមេពុករលួយ បំផ្លាញជាតិស្រេចតែចិត្ត និងមិនអាណិតខ្មែរ

leave a comment »


 

លោក ខ្មែរ សុវណ្ណភូមិ

លោក ខ្មែរ សុវណ្ណភូមិ

ដោយ៖ ខ្មែរ សុវណ្ណភូមិ

រហូតមកដល់ពេលនេះ គ្មានអ្នកណាដឹងទេថា ហ៊ុន សែន ដែលមានឋានៈជានាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា មានទីប្រឹក្សាផ្ទាល់របស់នាយករដ្ឋមន្រ្តីមានប៉ុន្មាននាក់ ទីប្រឹក្សារាជរដ្ឋាភិបាលប៉ុន្មាននាក់ ជំនួយការផ្ទាល់នាយករដ្ឋមន្រ្តីប៉ុន្មាននាក់ និងមន្រ្តីខុទ្ធការល័យនាយករដ្ឋមន្រ្តីប៉ុន្មាននាក់ នោះទេក្នុងអាណត្តិទី៥នៃរដ្ឋាភិបាលនេះ។ ពោលអ្វីៗគឺមិនដែលឲ្យរាស្រ្តយខ្មែរដឹងឡើយ ហើយការតែងតាំងទៀតសោធគឺធ្វើឡើងស្រេចតែនឹងក្បាលចិត្ត តែងតាំងពេលណាក៏បាន និងតែងតាំងអ្នកណាក៏បាន។ ជារួមទោះគ្មានតួលេខពិតប្រាកដក៏ដោយ តាមការសន្និដ្ឋានប្រហែលជាមិនខុសពីអាណត្តិមុនៗទេ ដោយ ហ៊ុន សែន មានទីប្រឹក្សា និងជំនួយការមិនតិចជាង ៣០០នាក់នោះទេ។

ក្នុងរឿងនេះ យើងជាខ្មែរ តែងសួរថា បើ់នាយករដ្ឋមន្រ្តីមានទីប្រឹក្សា និងជំនួយការច្រើនដល់ម្លឹង តើពូកគេទៅធ្វើការនៅឯណា? ការិយាល័យពួកគេនៅឯណា និងមានអាគារណាអាចដាក់មនុស្សគ្រប់បាន? តើពួកគេមកធ្វើការនៅម៉ោងណា? ជាធម្មតានៅកម្ពុជាមានតែនៅទីស្តីការគណៈរដ្ឋមន្រ្តីទេ (វិមានសន្តិភាព) ដែលជាកន្លែងធ្វើការរបស់នាយករដ្ឋមន្រ្តី។ តើទីស្តីការគណៈរដ្ឋមន្រ្តីអាចមានកន្លែងឲ្យមនុស្សរាប់រយនាក់ទាំងនេះអង្គុយធ្វើការគ្រប់ទេ? បើមកធ្វើការហេតុអ្វីមិនដែលឃើញ? ហេតុអ្វីហាក់បីដូចជាស្ងាត់ម្ល៉េះ? តើអាចទេថាពួកគេទៅធ្វើការក្នុងបន្ទប់ផ្ទះរបស់ ហ៊ុន សែន រៀងរាល់ថ្ងៃ? ព្រោះថាសូម្បីតែ ហ៊ុន សែន ក៏កម្រមកវិមានសន្តិភាពផងដែរ គឺនៅសំកុកក្នុងផ្ទះលេងតែហ្វេសប៊ុក ហើយមកវិមានសន្តិភាពយូរៗម្តង តែពេលមានជំនួបជាមួយភ្ញៀវបរទេស និងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាថ្ងៃសុក្រតែប៉ុណ្ណោះ។ បើអត់មានទេ គឺមិនដែលមកទាល់តែសោះ។ ពោល ហ៊ុន សែន នេះហើយជានាយករដ្ឋមន្រ្តីកំជិលជាងគេក្នុងលោក។

លើសពីនេះ អ្វីដែលជាការកត់សំគាល់គឺថា ទីប្រឹក្សា ជំនួយការ រាជរដ្ឋាភិបាល ឬនាយករដ្ឋមន្រ្តី ភាគច្រើនជាមនុស្សធ្វើ់ការនៅកន្លែងផ្សេងៗ ដោយខ្លះជាទាហាន ខ្លះជាប៉ូលិស ខ្លះជាពិធីករទូរទស្សន៍ ខ្លះជាមន្រ្តីក្នុងស្ថានប័នរដ្ឋាភិបាល ខ្លះជាអ្នករកស៊ី (ជាពិសេសអ្នករកស៊ីមានឈ្មោះអាក្រក់ ដូចជាទ្រីភាព ជាដើម) ដោយអ្នកទាំងនោះខ្លះនៅតែអានព័ត៌មាន និង វិភាគព័ត៌មានលើកជើង តាមទូរទស្សន៍មួយថ្ងៃទល់មួយថ្ងៃ ខ្លះនៅតែព្រៃ ខ្លះដើរតែកាប់ឈើ ខ្លះដើតែប្លន់ដីរាស្រ្ត ខ្លះឃើញមុខតែពេលហែរហមនាយករដ្ឋមន្រ្តី តែមិនដែលមានមុខមកធ្វើការនៅទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាទីប្រឹក្សា និងជាជំនួយការផ្ទាល់របស់នាយករដ្ឋមន្រ្តីឡើយ។ ឬមួយគេអាចនិយាយថា តួនាទីទីប្រឹក្សា ឬជំនួយការមេដឹកនាំនៅស្រុកខ្មែរគឺគេធ្វើការបែបនេះឬ? តើបងប្អូនជនរួមឈាមដឹងទេក្នុងមួយឆ្នាំ រដ្ឋចំណាយលុយអស់ប៉ុន្មានលានដុល្លារសម្រាប់ពួកទីប្រឹក្សា និងជំនួយការបំបង់បាយទាំងនេះ?

នេះគ្រាន់តែជាចំណុចតូចមួយក្រោមការដឹកនាំរបស់ ហ៊ុន សែន ដែលអាចបញ្ជាក់បានថា ហ៊ុន សែន ជាមេពុករលួយ បំផ្លាញជាតិស្រេចតែចិត្ត និងមិនអាណិតខ្មែរ ក្រៅពីចំណុចធំៗជាច្រើន ដើម្បីឲ្យខ្មែរងាយយល់។

សូមរួមគ្នាប្តូរ!

Leave a comment